- 2021-03-01 07:04:52
- បាល់ទាត់
Update របួសរបស់ យ៉ាទី ក្រោយបង្ហោះសារហាក់អស់សង្ឃឹម
- 2021-03-01 07:04:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Update របួសរបស់ យ៉ាទី ក្រោយបង្ហោះសារហាក់អស់សង្ឃឹម
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ណាហ្គាវើល និងជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី កំពុងសម្រាកព្យាបាលរបួសកន្ត្រាក់សាច់ដុំ ដែលពេលនេះទើបតែបានធូស្រាលបន្តិចប៉ុណ្ណោះ។
បើគិតមកដល់ពេលនេះ យ៉ាទី បានសម្រាកព្យាបាលរបួសរបស់គេបានចំនួន ៣ សប្ដាហ៍ហើយ ដោយពេលនេះគេបានបញ្ជាក់ថា នៅមិនទាន់បាត់ឈឺចាប់នៅឡើយ ដោយគ្រាន់បានធូរបន្តិចប៉ុណ្ណោះ។ បញ្ហានេះធ្វើឲ្យគេនៅស្រពិចស្រពិលក្នុងការជួយក្រុមនាចុងសប្ដាហ៍នេះ។ យ៉ាងណាអ្នកចាំទីដៃទី១ របស់ណាហ្គាវើលរូបនេះ សង្ឃឹមថា នឹងជាក្នុងរយៈពេល១សប្ដាហ៍ទៀត។
ស៊ូ យ៉ាទី ជាអ្នកចាំទីឆ្នើមមួយរូបរបស់កម្ពុជា ដែលជានិច្ចកាលគេតែងជាប់ជម្រើសជាតិ ហើយអតីតអ្នកចាំទីបឹងកេតរូបនេះមានបទពិសោធជោគជាំក្នុងការបង្ហាញខ្លួនជាជម្រើសដំបូងទៀតផង៕