• 2021-02-26 13:08:42
  • ព័ត៌មាន

ខ្លា​ចាស់​អង់គ្លេស Man Utd ប៉ះ​ខ្លា​ចាស់​អ៊ីតាលី AC Milan ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយ Europa League

  • 2021-02-26 13:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​លីគ​អង់គ្លេស​ក្លឹប Manchester United នឹង​ត្រូវ​ប៉ះ​អតីត​ជើង​ខ្លាំង​អ៊ីតាលី AC Milan នៅ​ក្នុង​វគ្គ​១៦ក្រុម​ចុង​ក្រោយ នៃ​ក្របខ័ណ្ឌ​លំដាប់​ទី២ អឺរ៉ុប UEFA Europa League។

បិសាច​ក្រហម United បាន​យក​ឈ្នះ​ក្លឹប​អេស្ប៉ាញ Real Sociedad សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង ៤ ទល់​នឹង ០។ ខណៈ AC Milan វិញ​ឡើង​មក​វគ្គ ១៦ក្រុម​ទាំង​ប្រផុតប្រផើយ ដោយ​អតីត​ក្លឹប​យក្ស​អ៊ីតាលី​នេះ លេង​បាន​លទ្ធផល ៣ ទល់​នឹង ៣ ​ជាមួយ​ក្លឹប​ផ្កាយ​ក្រហម​ស៊ែប Crvena zvezda ក្នុង​ប្រកួត​ទាំង​ពីរ​ជើង​នៃ​វគ្គ ៣២ក្រុម Europa League។

ការ​ប្រកួត​វគ្គ ១៦ក្រុម​ចុង​ក្រោយ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០២១ សម្រាប់​ជើង​ទី១ ហើយ​ជើង​ទី២ វិញ ប្រកួត​វគ្គ​នេះ​នឹង​លេង​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់