• 2021-02-26 02:09:57
  • បាល់ទាត់

Leicester City ​ធ្លាក់​ចេញ​ពី Europa League ​បាត់​ទៅ​ហើយ​

  • 2021-02-26 02:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Leicester City ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Europa League ​ត្រឹម​វគ្គ​៣២​ក្រុម​នេះ​បាត់​ទៅ​ហើយ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Slavia Prague ​ក្នុង​លទ្ធផល ​២-០។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ជើង​ទី​២​នៅ​យប់មិញ​នេះ ​ក្រុម Slavia ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​របស់​អង់គ្លេស​បាន​ក្នុង​លទ្ធផល ​២-០ ​ឯ​ណោះ។ ​២​គ្រាប់​នោះ​ដែរ ធ្វើ​បាន​សម្រេច​ដោយ Provod ​នៅ​នាទី​៤៩ ​និង Sima ​នៅ​នាទី​៧៩។

លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម Leicester City ​ធ្លាក់​ចេញ​ពី​ក្របខណ្ឌ Europa League ​នៅ​ត្រឹម​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​នេះ​ហើយ។ ខណៈ​ដែល​ក្រុម​អង់គ្លេស​៣​ទៀត Man Utd , Spurs ​និង Arsenal ​សុទ្ធ​តែ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់