- 2021-02-24 07:22:34
- បាល់ទាត់
ក្មេងស្រីដែលខ្ចីកង់ក្លឹបជិះត្រេកអរចង់ហោះ គ្រាន់តែឭគេចង់ជួយ
- 2021-02-24 07:22:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីដែលខ្ចីកង់ក្លឹបជិះត្រេកអរចង់ហោះ គ្រាន់តែឭគេចង់ជួយ
ចន្លោះមិនឃើញ
ម៉ាក់ ស្រីរ័ត្ន អ្នកចាំទីរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោនបានសម្ដែងអារម្មណ៍ត្រេកអរចង់ហោះ ក្រោយឮដំណឹងថា មានគេចង់ជួយខ្លួន។
កាលពីម្សិលមិញនេះមានអ្នកទាក់ទងតាមទូរសព្ទទៅកាន់ ស្រីរ័ត្ន ថាចង់ជួយខ្លះៗ ប៉ុន្តែមិនទាន់បានបញ្ជាក់ថា ការជួយនោះគឺអ្វីខ្លះនោះទេ។ ប៉ុន្តែកីឡាការិនីជម្រើសជាតិនារីកម្ពុជារូបនេះបានសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំង និងកំពុងទន្ទឹងចាំមើល។
ក្មេងស្រីដែលកំពុងខ្ចីម៉ូតូអ៊ីរបស់ខ្លួន ដើម្បីជិះទៅហាត់បាល់រាល់ថ្ងៃនេះមានក្ដីស្រម៉ៃចង់បានម៉ូតូមួយដែលជារបស់ខ្លួនឯងបើទោះជាថ្មីឬចាស់ក៏ដោយ។ កាលពីម្សិលមិញនេះមានក្រុមហ៊ុន NNG បានទាក់ទងទៅហើយសន្យារថា នឹងជួយប៉ុន្តែគេត្រូវឆ្លងកាត់ការយល់ព្រមពីថ្នាក់លើរបស់គេសិន។
កាលហាត់ដំបូងនៅភ្នំពេញក្រោនដើមឆ្នាំ២០១៨នោះ ស្រីរ័ត្ន បានសុំមិត្តភ័ក្ដិជិះម៉ូតូទៅជាមួយ ក្រោយមកពេលមិត្តម្នាក់នោះឈប់ហាត់បាល់ ស្រីរ័ត្ន មិនបានបោះបង់ ចង់ក្លាយជាកីឡាការិនីជម្រើសជាតិចោលឡើយ ពោលគឺតស៊ូខ្ចីកង់ក្លឹប ដើម្បីជាមធ្យោបាយធ្វើដំណើរបានទៅហាត់បាល់ទាត់នៅទីលាន RSN ជិះពីផ្ទះជួលម្ដុំផ្លូវ២០០២ ទៅមករាល់ថ្ងៃ។ ថ្ងៃខ្លះហាត់ដល់យប់ ហើយជិះកង់តែម្នាក់ឯងមកផ្ទះវិញ ដែលស្រមៃមើលទៅពិតជាបញ្ជាក់ពីការតស៊ូ ដោយសារតែទឹកចិត្តស្រលាញ់។
ចូលលេងឲ្យភ្នំពេញក្រោនជាមួយក្រុមបាល់ទាត់នារី នៅដើមឆ្នាំ២០១៨ បានក្លាយខ្លួនជាអ្នកចាំទីដៃទី១រហូតមក។ បច្ចុប្បន្នក៏ជាអ្នកចាំទីរបស់ជម្រើសជាតិបាល់ទាត់នារីកម្ពុជា ធ្លាប់មានបទពិសោធទៅលេងថៃផងដែរ ៕