- 2021-02-24 03:41:40
- ព័ត៌មាន
Tiger Woods របួសបាក់ឆ្អឹងជើងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ក្រឡាប់រថយន្ត
- 2021-02-24 03:41:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Woods របួសបាក់ឆ្អឹងជើងធ្ងន់ធ្ងរ ក្នុងហេតុការណ៍ក្រឡាប់រថយន្ត
ចន្លោះមិនឃើញ
កីឡាករវាយកូនហ្គោល Tiger Woods បានរួចផុតពីការបាត់បង់ជីវិត បន្ទាប់ពីជួហេតុការណ៍បើកបរក្នុងល្បឿនលឿនក្រឡាប់រថយន្ត ប៉ុន្តែបានរបួសជើងធ្ងន់ធ្ងរមែនទែន។
Tiger Woods វ័យ៤៥ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាត់ភ្លាមៗកាលពីយប់មិញ ក្រោយជួបគ្រោះថ្នាក់នៅតំបន់ Rancho Palos Verdes ជិតទីក្រុង Los Angeles។ គេបានវះកាត់របួសជើងជាច្រើនកន្លែង ខណៈរថយន្តម៉ាក Genesis GV80 របស់គេបានខូចខ្ទេចខ្ទី។
ប្រភពជិតស្និទ្ធបានប្រាប់ឲ្យដឹងថា Woods របួសបាក់ឆ្អឹងជើង និងបែកប្រអប់ជើង។ Erican Herman ដែលជាមិត្តស្រីត្រូវបានគេដឹងថា កំពុងស្ថិតនៅមន្ទីរពេទ្យដែល Woods កំពុងវះកាត់។ ប៉ូលិសបាននិយាយថា ខ្សែក្រវាត់រថយន្តនិងពោងសុវត្ថិភាពបានជួយសង្គ្រោះជីវិតរបស់ Woods បន្ទាប់ពីរថយន្តរអិលផ្លូវក្រឡាប់ជាច្រើនតង់៕