• 2021-02-24 02:53:51
  • បាល់ទាត់

មាន​វីដេអូ Suarez ​បន្លំ​ក្ដិច​ជើង​របស់ ​Rudiger ​យប់មិញ ​កំពុង​ល្បី​

  • 2021-02-24 02:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Atletico Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​នៅ​ក្នុង​ការ​ប្រកួត​នេះ​ដែរ គេ​សង្កេត​ឃើញ​មាន​​ករណី​ចម្លែក​មួយ​បាន​កើត​ឡើង គឺ​ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ប៉ះ​ជាមួយ​កីឡាករ ​Antonio Rudiger ​។ ​ការ​ប៉ះ​ទង្គិច​គ្នា​រហូត​ដល់​អាជ្ញាកណ្ដាល​ចូល​ឃាត់​នោះ ​កើត​ឡើង​ដោយសារ​តែ​អតីត​កីឡាករ Liverpool ​បាន​ក្ដិច​ជើង​របស់ Rudiger ​ពេល​នៅ​ជិត​គ្នា។ រឿង​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​សម្ដី​គ្នា​ខ្លាំង។

​ការ​ទៅ​ក្ដិច​ជើង​របស់​គេ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​និង​អ្នក​គាំទ្រ​នឹក​ឃើញ​កាល​គ្រា​ដែល Suarez ​ខាំ​កីឡាករ Branislav Ivanovic ​កាល​ប៉ះ​ក្រុម Chelsea ​និង​ម្ដង​ទៀត​ខាំ Giorgio Chiellini ​កាល​លេង​ឱ្យ​ជម្រើស​ជាតិ​៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់