• 2021-02-24 02:38:58
  • បាល់ទាត់

វ័យ​ចាស់​បន្តិច​មែន តែ​ក្លឹប​យក្ស​នៅ​អ៊ីតាលី៣ ចង់​បាន Mata ទៅ​រួម​ក្រុម

  • 2021-02-24 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Juan Mata កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​​ធំ​៣​នៅ​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​គេ​មិន​សូវ​បាន​លេង​នៅ Manchester United។

Juventus, Roma និង Inter Milan សុទ្ធតែ​ជា​​ក្រុម​​ចង់​បាន​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ ដោយ​កុងត្រា​របស់​គេ​​នៅ​ Old Trafford នឹង​ផុត​នៅ​រដូវ​ក្ដៅ​នេះ។ United នៅ​សល់​លក្ខខណ្ឌ​អាច​បន្ថែម​កុងត្រា​រយៈពេល​១២​ខែ​ទៀត​ជាមួយ Mata ប៉ុន្តែ​​ក្នុង​រដូវ​កាល​នេះ​គេ​ចាប់​ផ្ដើម​ជា​​ជម្រើស​ដំបូង​បាន​ត្រឹម​តែ​៨​ប្រកួត​ប៉ុណ្ណោះ។

Mata នៅ​តែ​សប្បាយ​ចិត្ត​នៅ Man Utd ព្រោះ​លោកOle Gunnar Solskjaer នៅ​តែ​ឲ្យ​តម្លៃ​ជា​កីឡាករ​សំខាន់​ក្នុង​ក្លឹប។ យ៉ាងណាមិញ អតីត​កីឡាករ​របស់ Chelsea ចង់​លេង​ឲ្យ​បាន​ទៀងទាត់​​ជាង​នេះ។

Inter ដែល​ធ្លាប់​ទិញ Romelu Lukaky និង Ashley Young ពី United បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។ Juventus និង​ Roma ក៏​ជា​ក្លឹប​ចង់​បាន​ Mata ដូច​គ្នា ប្រសិន​បើ​គេ​​​ផុត​កុងត្រា​នៅ​ខែ មិថុនា៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់