• 2021-02-23 12:36:26
  • បាល់ទាត់

ទោះ​ជាប់​ត្រឹម​លេខ ៣ Pirlo ប្ដេជ្ញា​ជួយ​ Juventus ​លើក​ពាន​ Serie A ១០ឆ្នាំ​ជាប់ៗ​គ្នា​ឲ្យ​បាន

  • 2021-02-23 12:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Andrea Pirlo គ្រូ​បង្គោល​ក្លឹប Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ប្ដេជ្ញា​ជួយ​ក្លឹប​លើក​ពាន Serie A ឲ្យ​ខាន​តែ​បាន​នៅ​ក្នុង​ឆ្នាំ​នេះ ទោះ​ជា​ពេល​នេះ​កំពុង​តែ​នៅ​ក្រោម​ក្លឹប​កំពូល​តារាង Inter Milan ៨ពិន្ទុ​យ៉ាង​ណា​ក្ដី។

លោក​បាន​និយាយ​ថា៖ " ក្លឹប​ណា​ក៏​ដោយ​នៅ​ក្រោម​ Inter Milan សុទ្ធ​តែ​ជា​ក្លឹប​ប្រឆាំង ចង់​ទម្លាក់​ Inter ហើយ​យើង​ក៏​ជា​ក្លឹប​មួយ​ហ្នឹង​ដែរ " ។

លោក​បាន​បន្ត​ថា៖ " តាម​ពិត​ពេល​លេង​ដំបូង​ៗ​ [ក្នុង​ប្រកួត​ Serie A ប៉ះ​នឹង Crotone] យើង​មាន​អារម្មណ៍​ភ័យ​ៗ​យ៉ាង​ម៉េច​ទេ។ ប្រហែល​មក​ពី​ចាញ់ Porto ថ្ងៃ​មុន​ក៏​មិន​ដឹង​។ ក្រោយ​មក​ពេល​យើង​ស៊ុត​ចូល​ម្ដងៗ យើង​ក៏​ធូរ​ចិត្ត​វិញ ហើយ​អ្វី​ដែល​សំខាន់​គឺ​យក​បាន ៣ពិន្ទុ " ។

សូម​ជម្រាប​ផង​ដែរ​ថា Juventus ពេល​នេះ​កំពុង​តែ​ឈរ​លេខ ៣ មាន ៤៥ពិន្ទុ AC Milan លេខ ២ ជាមួយ​នឹង ៤៩ពិន្ទុ និង Inter Milan លេខ ១ មាន ៥៣ពិន្ទុ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់