• 2021-02-23 07:40:27
  • បាល់ទាត់

ស្រី​ស្អាត​សិចស៊ី Wanda សារភាព​ពិត​ជា​បាន​ក្បត់​ប្ដី មក​យក​ Icardi មែន

  • 2021-02-23 07:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Wanda Nara បាន​ទម្លាយ​ឲ្យ​ដឹង ពិត​ជា​បាន​​ក្បត់​ប្ដី​ដែល​ជា​​កីឡាករ​បាល់ទាត់ Maxi Lopez មក​យក Icardi ​ខ្សែ​ប្រយុទ្ធ​របស់ Paris Saint-Germain។

អ្នក​ម្ដាយ​ដែល​មាន​កូន​៥​នាក់​​បាន​សារភាព​រឿង​នេះ​ឡើង​ អំឡុង​ពេល​​ឡាយ​ជជែក​កម្សាន្ត​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​ដើម​ឆ្នាំ​នេះ។ Wanda និង Maxi Lopez បាន​​ចែក​ផ្លូវ​គ្នា​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៣ ប៉ុន្តែ​​៨​ថ្ងៃ​បន្ទាប់​ Icardi ​បាន​ប្រកាស​ចំណង​ស្នេហ៍​​ជាមួយ​នាង​​លើ​បណ្ដាញ​។

ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ខែ ឧសភា ឆ្នាំ​២០១៤ និង​បច្ចុប្បន្ន​មាន​កូន​២​នាក់។ កាល​ពី​​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ Wanda បាន​​អបអរ​ខួប​១០​ឆ្នាំ​នៃ​ទំនាក់ទំនង​ជាមួយ Icardi លើ IG។​ នេះ​មាន​ន័យ​ថា ពួក​គេ​ទាំង​ពីរ​បាន​លួច​មាន​ស្នេហា​នឹង​គ្នា​តាំង​ពី​ឆ្នាំ​២០១១​មក​ម្ល៉េះ៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់