• 2021-02-23 03:46:19
  • បាល់ទះ

តើស្មាត់ៗធំៗទាំងនេះយល់ថា អ្នកណាវៃសេវាលោតស្ទើរប្រអប់ល្អជាងគេ?

  • 2021-02-23 03:46:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលប្រិយមិត្តបានដឹងហើយ អ្នកចេះវាយសេវាលោតស្ទើរប្រអប់ (សេវាដើរ) គឺមានច្រើនតួយ៉ាង ជិត សារ៉ាត, ម៉ាប់ឆ្វេង, ឈួន ប្រសិទ្ធ, ចាវពោធិ៍សាត់ និងប៉ោកជាដើម។ តើក្នុងចំណោមអ្នកទាំងនេះ ​អ្នកណាវាយល្អជាងគេ?

ធី ម៉េងហ៊ួង

បច្ចុប្បន្នកីឡាករដែលវាយសេវាលោតស្ទើរប្រអប់នេះបានល្អជាងគេគឺ ជិត សារ៉ាត ​មកពីក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់ស្មាត់កំពុងឡើងកូដ ធី ម៉េងហ៊ួង។

កីឡាករដ៏ល្បីឈ្មោះមកពីក្លឹបមហាផ្ទៃវ័យ១៩ឆ្នាំរូបនេះ បានបង្ហើបយ៉ាងដូច្នេះ ៖«សេវាគាត់ល្អ ទី១គាត់ច្បាស់ ច្បាស់ហើយខ្លាំង ហើយលឿន បើលេងជាមួយគាត់ភាគច្រើបពិបាកចាប់ ទិសដៅវៃសេវារបស់គាត់គឺច្បាស់ បើគាត់កំណត់ថាទៅគោលដៅណាមួយគឺច្បាស់ ខ្សែត្រង់ដឹងខ្សែត្រង់ ត្រាវែដឹងត្រាវែ ទាំងពីរហ្នឹងគឺទៅកាច ស្រួច ហើរពិបាកចាប់»។

ចំណែក ប៊ន ណារិទ្ធ អ្នកប៉ះសេនៅក្លឹបក្រសួងមហាផ្ទៃ ក៏បានលើកឡើងដែរថា អ្នកពូកែវាយសេវានេះ​មាន ជិន សារ៉ាត, ឈួន ប្រសិទ្ធ និងចាវពោធិ៍សាត់។

អ្នកប៉ះសេជំនាញដៃឆ្វេងរូបនេះ បានប្រាប់ថា ៖«សម្រាប់ខ្ញុំឃើញតែបីនាក់ហ្នឹង ដោយសារលេងជាទូទៅ ពេលដែលលេងភាគច្រើនគ្រប់ក្រុម កីឡាករវៃតែសេវាគប់ ហើយអ្នកដែលវៃថៃជាទូទៅគឺមានតែពួកគាត់ហ្នឹង លេងជាមួយពួកគាត់ គាត់កាន់សឺវីសវៃចឹង ហើយសឺវីសពួកគាត់ទាំងល្បឿនរ៉េអីគឺ និយាយរួមទៅសឺវីសថៃរបស់គាត់គឺមួយស៊ែត។ សម្រាប់សឺវីសបងម៉ាប់ឆ្វេង ដោយសារគាត់អត់សូវវៃ វៃគប់ខ្លះថៃខ្លះចឹងយើងពិបាកថា តែបើនិយាយពីភាសាល្អ សឺវីសរបស់បងម៉ាប់ឆ្វេងក៏ល្អដែរ»។

ប៊ន ណារិទ្ធ (ស្ដាំ)

ដោយឡែកអធិរាជប្រអប់រាជ ដែលរឹងក្នុងការចាប់សេវានេះ យល់ថាសព្វថ្ងៃមានពីរនាក់គឺ ជិន សារ៉ាត និង ចាវពោធិ៍សាត់ ក្រៅពីហ្នឹងកីឡាកររបស់ក្លឹបបញ្ជារដ្ឋានអង្គរក្សរូបនេះ មិនទាន់ឃើញអ្នកណាវៃល្អនៅឡើយ​។

រីឯ Admin ឆាយ បានបង្ហាញពីទស្សនៈខ្លួនថា កីឡាករដែលល្អសេវាប្រភេទនេះគឺ ចាវពោធិ៍សាត់ និង ប៉ោកកីឡាកររបស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ទោះមិនមែនជាស្មាត់ ឬកីឡាករបាល់ទះក្ដី ប៉ុន្តែបុគ្គលល្បីល្បាញក្នុងការឡាយបាល់ទះ បានបញ្ជាក់បែបនេះ ៖«សឺវីសរ៉ាតល្អដែរ តែល្អលំដាប់ក្រោមចាវពោធិ៍សាត់ និងប៉ោក។ សម្រាប់ប៉ោកស្មាត់ធំៗអត់សូវហ៊ានជួបគាត់ទេ»។

លោកបានបន្ថែមទៀតថា សេវាលោតស្ទើរប្រអប់របស់ប៉ោក សូម្បីអេគីបកីឡាករលំដាប់ស្រុកខ្មែរ ម៉ាប់ឆ្វេង សុវណ្ណនាថ និងខ្មៅលិកម៉ាទីអូ ក៏មិនចង់ជួបដែរបើលេងបីស្មើពេញសាច់ដូចគ្នា៕

អធិរាជប្រអប់រាជ (ឆ្វេង)
Admin ឆាយ (ស្ដាំមុខគេ)

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់