• 2021-02-23 01:57:21
  • បាល់ទះ

កូវីដ​ ធ្វើ​ឲ្យ​កម្មវិធី​បាល់ទះ​​ដ៏​ធំ​របស់​ជម្រើសជាតិ​​​​ខែ​មេសា​ ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល

  • 2021-02-23 01:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​មើល​ទៅ​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​ កម្មវិធី​ប្រកួត​បាល់ទះ​កម្រិត​អាស៊ាន ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​​ថៃ​នា​ខែ​មេសា ឆ្នាំ​២០២១ ខាង​មុខ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល។

សកម្មភាព​ប្រកួត​បាល់ទះ​នៅ​ក្រៅប្រទេស​របស់​ជម្រើសជាតិ

​បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា ការ​ប្រកួត​ព្រឹត្តិការណ៍​ អាស៊ាន ដែល​កម្ពុជា ត្រៀម​បញ្ជូន​ជម្រើស​ជាតិ​បាល់ទះឲ្យ​ទៅ​ចូល​រួម​ដែរ​នោះ ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល។ ទាំង​អស់​នេះ​គឺ​ដោយសារ​កូវីដ​១៩​។ ​យ៉ាង​ណា​​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​​បាន​ត្រៀម​ខ្លួន​យ៉ាង​​ល្អ​​​កន្លង​មក​ ក្នុង​ការ​​ចូល​រួម​ព្រឹត្តិការណ៍​នេះ ដើម្បី​​ស្ទាបស្ទង់​សមត្ថភាព​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា ក្នុង​ការ​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម​​ឆ្នាំ​២០២១ នេះ។

​បញ្ហា​លុប​ចោល ១០០ % ឬ​យ៉ាង​ណា​​គឺ​មិន​ទាន់​ច្បាស់​ទេ ត្រូវ​រង់ចាំ​​មើល​ស្ថាន​ភាព​បន្តិច​សិន។ ប៉ុន្តែ​បើ​សិន​លុប​ចោល​មែន​គឺ​ជា​រឿង​សោកស្ដាយ​មែនទែន ពី​ព្រោះ​ជា​ព្រឹត្តិការណ៍​ធំ​ ហើយ​អាច​ដឹង​ពី​សមត្ថភាព​កីឡាករ​បាល់ទះ​កម្ពុជា​បច្ចុប្បន្ន​ថែម​ទៀត​ផង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់