• 2021-02-22 07:39:43
  • បាល់ទះ

ការស្មាត់វ៉ា​យប់មិញ ឌូក និងវិចិត្រ ត្រូវ Fan ចំអន់លេងថាជាគូស្នេហ៍នឹងគ្នា

  • 2021-02-22 07:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីវីដេអូគ្រងអាវស្រដៀងគ្នារបស់ឥន្ទ្រីពិឃាដឌូក និង នួន វិចិត្រ លេចលើបណ្ដាញសង្គម Tiktok អ្នកទាំងពីរត្រូវបានបណ្ដាអ្នកគាំទ្រ បញ្ចេញមតិចំអន់លេងថាដូចគូស្នេហ៍នឹងគ្នាអ៊ីចឹង។

អ្នកលេង TikTok ជាច្រើនបាន Comment លេងបែបនេះថា អ្នកព្រៃវែងអ្នកស្វាយរៀងពាក់អាវដូចគ្នាល្អណាស់, គូព្រេងឱ្យច្បាស់ក្រឡែត, គូព្រេងគេ, គូស្នេហ៍គេ, ឡូយម៉្លេះអាវដូចគ្នាទៀត និង Couple ជាដើម។

ជុំវិញរឿងនេះវិចិត្រ បានសើចបិទមាត់មិនជិត ខណៈឌូកបាននិយាយលេងសើចថា៖ «បើដឹងអ៊ីចឹង មិនព្រមដាក់ម៉ូទេ ឯងដូរអាវផ្សេង»។

សម្ដីរបស់ឥន្ទ្រីពិឃាដឌូកនេះ បានធ្វើឱ្យផ្ទុះសំណើចពេញតុការ។

សូមទស្សនាវីដេអូខាងក្រោម៖

កីឡាករបាល់ទះ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ និងអ្នកប៉ះសេ នួន វិចិត្រ មកពីក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស កាលពីយប់ម្សិលមិញ បានទៅចូលរួមពិធីមង្គលការរបស់ស្មាត់ រស់ ហាន់វ៉ា នៅខេត្តតាកែវ។

ពិធីជ័យរបស់អធិរាជបោកបាំង​ និងអ្នកស្រី រី សុគន្ធារី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រៅពីកីឡាករទាំងពីរខាងលើ ក៏មានកីឡាករល្បីៗលំដាប់ជួរមុខស្រុកខ្មែរ​ ដូចជាស្មាត់យុនស្រែស្រែ, អធិរាជប្រអប់រាជ, រស់ វេត, កែវ សុធារិទ្ធ, សីហាអន្លង់វែង, សុខ កុយ, និង Admin ខេន, Admin ឆាយ, Admin ម៉េងលី និងអ្នកមុខអ្នកការជាច្រើនទៀត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់