• 2021-02-22 03:06:04
  • បាល់ទះ

អធិរាជប្រអប់ស្រុកខ្មែរ លេងល្អ១ចប់ តែនៅស្ទើរ១ចំណុចនេះ

  • 2021-02-22 03:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើលើកពីកីឡាករបាល់ទះ ដែលចេះប្រើប្រអប់ដៃបានល្អមិនងាយភ្លាត់មកនិយាយ ប្រិយមិត្តប្រហែលជានឹកឃើញដល់ ទុយ រាជ មុនគេ។ ស្មាត់រាជបានអភិវឌ្ឍខ្លួនបន្តិចម្ដងៗ ក្លាយជាកីឡាករបាល់ទះជួរមុខលេចធ្លោរមួយរូប​នៅស្រុកខ្មែរ រហូតមានរហស្សនាមថា «អធិរាជប្រអប់»

អធិរាជប្រអប់ ទុយ រាជ

បើតាមការឱ្យដឹងពីស្មាត់ឆ្វេងកម្ពស់១,៧៨ម៉ែត្រ មិនថាការចាប់សេវ៉ា ការការពារ ការធ្វើរនាំង ការវាយសេវ៉ា និងការផ្ដាច់ឡើយ ពោលគឺគេអាចលេងបាន​មួយចប់ ប៉ុន្តែនៅស្ទើរត្រង់កម្លាំងដែលចាំបាច់ត្រូវពង្រឹងបន្ថែម។

កីឡាករមកពីក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានទម្លាយថា ៖«ហ្នឹងហើយបង (ខ្ញុំ) បាន១ចប់ហើយ នៅតែបន្ថែមកម្លាំងបន្តិចបន្តួច (ខ្ញុំ) ​ស្ទើរកម្លាំងឥឡូវ»។

ចំពោះបញ្ហាកម្លាំងនេះ កីឡាករមានដើមកំណើតមកពីខេត្តកំពត មិនបានបណ្ដែតបណ្ដោយឱ្យកាន់តែធ្លាក់ឡើយ ដោយគេបានខិតខំហ្វឹកហាត់រត់រាល់ព្រឹក​។

ទោះបីបងប្រុសបង្កើតរបស់ស្មាត់យុនស្រែស្រែ មានកម្ពស់​មិនសូវខ្ពស់ដូចកីឡាកលំដាប់ផ្សេងទៀតក៏ពិតមែន ប៉ុន្តែគេត្រូវបានមហាជនចាត់ទុកជាស្មាត់ដ៏មានសមត្ថភាព សំបូរបច្ចេកទេស និងចិត្តត្រជាក់ និងមានបទពិសោធន៍ក្រាស់ក្រែលមួយរូបនៅកម្ពុជា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់