• 2021-02-22 02:46:39
  • បាល់ទាត់

Lingard លេង​៤​ប្រកួត​រក​បាន​៣​គ្រាប់ និង Assist ១ នាំ West Ham ឡើង​លេខ​៤

  • 2021-02-22 02:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Jesse Lingard រក​បាន​មួយ​គ្រាប់​ជួយ West Ham យក​ឈ្នះ​ក្រុម​ខ្លាំង Spurs ២-១ ឡើង​ទៅ​ឈរ​លេខ​៤​នៃ​តារាង​ពិន្ទុ Premier League។

ក្នុង​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ West Ham រក​បាន​២​គ្រាប់​មុន​ជាប់​គ្នា​ដោយ Michail Antonio និង Lingard។ នេះ​គឺ​ជា​គ្រាប់​ទី​៣​ក្នុង​​ការ​លេង​៤​ប្រកួត​របស់ Lingard ឲ្យ West Ham ចាប់​តាំង​ពី​ខ្ចី​ជើង​ពី Manchester United កាល​ពី​ខែ​មករា។

Lucas Moura ជា​អ្នក​រក​បាន​មួយ​គ្រាប់​សង​វិញ ឲ្យ Spurs។ West Ham ពេល​នេះ​បាន​ហក់​ឡើង​លេខ​៤​ក្នុង​តារាង​ពិន្ទុ Premier League គម្លាត​​៩​ពិន្ទុ​ពី Spurs ដែល​នៅ​លេខ​៩។ និយាយ​ពី Lingard បច្ចុប្បន្ន​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន ហើយ​បន្ទាប់​ពី​ប្រកួត​នេះ​គេ​ក៏​បាន​បង្ហើប​ អាច​នឹង​បន្ត​លេង​នៅ West Ham ព្រោះ​គ្រប់​ប្រកួត​ដែល​លេង​គឺ​មាន​ស្នាមញញឹម៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់