• 2021-02-19 12:14:06
  • ព័ត៌មាន

ត​ភាគ​រឿង​ Messi៖ Man City អត់​បាន​ និង​មិន​ដែល​ចូល​រួម​ដេញ​ថ្លៃ​យក​ទេ

  • 2021-02-19 12:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City បាន​ធ្វើការ​បដិសេធ​ថា ខ្លួន​មិន​ដែល​ដាក់​សំណើ​ធ្វើ​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi មក​ចូល​រួម​តំបន់​ប្រយុទ្ធ​របស់​ក្លឹប​ខ្លួន​ទេ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Goal។

សារព័ត៌មាន​បាល់ទាត់​មួយ​នេះ​បាន​អះអាង​ថា ខាង​អ្នក​នាំ​ពាក្យ​របស់​ក្លឹប​ធ្វើ​ការ​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​ទាំងឡាយ​ណា ដែល​ធ្វើ​ការ​ភ្ជាប់​ក្លឹប Manchester City ជាមួយ​នឹង​ការ​ចូល​រួម​ដេញ​ថ្លៃ​យក​ Messi នៅ​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ ហើយ​ក៏​មិន​មាន​កិច្ច​ចរចា​ណា​មួយ​ជាមួយ​ Messi ផង​ដែរ​។

មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​តាំង​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន ដែល​ពាក់ព័ន្ធ​នឹង​រឿង​ Messi មិន​សប្បាយ​នឹង​ក្លឹប Barcelona តែ​ចុង​បញ្ចប់​សាមី​ខ្លួន​នៅ​តែ​បន្ត​ជាមួយ​ក្លឹប​ទៀត ហើយ​ការ​សម្រេច​ចិត្ត​នឹង​ធ្វើ​ឡើង​នៅ​ចុង​រដូវ​កាល​នេះ ដោយសារ​តែ​កុងត្រា​របស់ Messi នឹង​ផុត​កំណត់​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ហើយ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Man City បាន​សំណើ​ខ្ទង់ ៤០០លាន​ដុល្លារ​ ដើម្បី​នាំ​ Messi មក​កាន់​ក្របខ័ណ្ឌ Premier League៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់