• 2021-02-19 03:27:50
  • បាល់ទាត់

Wenger ទម្លាយ​រឿង Arsenal វិះ​យក​បាន​ Mbappe ដោយ​ទទេ តែ​ជួប​ឧបសគ្គ​មួយ

  • 2021-02-19 03:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Asene Wenger បាន​ទម្លាយ​ឲ្យ​ដឹង​ថា Arsenal ស្ទើរតែ​យក​បាន Kylian Mbappe ដោយ​គ្មាន​តម្លៃ​ខ្លួន​ទៅ​ហើយ ពេល​ដែល​​គេ​​លេង​នៅ Monaco។

អតីត​អ្នក​ចាត់​ការ​របស់​កាំភ្លើង​ធំ​វ័យ​៧១​ឆ្នាំ បាន​ខកខាន​ចុះ​កុងត្រា​​យក​កីឡាករ​ល្បី​ៗ​ឈ្មោះ​ជា​ច្រើន អំឡុង​ពេល​​​២២​ឆ្នាំ​នៅ Arsenal។ Cristiano Ronaldo, Lionel Messi, Zlatan Ibrahimovic, N’Golo Kante និង Gerard Pique សុទ្ធ​តែ​ជា​កីឡាករ​វិះ​នឹង​ Wenger យក​បាន​។

អំឡុង​ពេល​​និយាយ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ថ្ងៃ​ពុធ លោក Wenger បាន​ទម្លាយ​ឲ្យ​ដឹង កាល​ពី​ឆ្នាំ​២០១៦ លោក​បាន​ទៅ​ដល់​ផ្ទះ​របស់ Mbappe នៅ​ពេល​ដែល​គេ​មិន​ទាន់​សម្រេច​ពង្រីក​កុងត្រា​ថ្មី​​ជាមួយ Monaco។ ប៉ុន្តែ​នៅ​ពេល​នោះ​​អ្នក​ចាត់​ការ​របស់ Monaco បាន​​​​បន្ត​​រក្សា​ទុក Mbappe ហើយ​ការ​សម្រេច​ចិត្ត​ពិត​ជា​តឹងតែង​មែនទែន៕ ​

និយាយ​អំពី​ពេល​បច្ចុប្បន្ន Wenger បាន​ផ្ដល់​ដំបូន្មាន​ឲ្យ PSG ប្រញាប់​ពង្រីក​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​វ័យ​២២​ឆ្នាំ​ដែល​នឹង​ផុត​នៅ​ឆ្នាំ​២០២២ ប្រសើរ​ជាង​ស្រវា​ប្រជែង​យក​ Lionel Messi៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់