• 2021-02-19 02:57:44
  • បាល់ទាត់

ស្ដាយ​ណាស់ ​Aubameyang ​ខក​ឱកាស​មាស​ពេជ្រ​យប់មិញ ​កុំ​អី Arsenal ​ឈ្នះ​បាត់​

  • 2021-02-19 02:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​ខកខាន​ឱកាស​បាល់​មុខ​ទី​មួយ​គ្រាប់ ​ធ្វើ​ឱ្យ​ក្រុម Arsenal ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Benfica ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​ពាន​រង្វាន់ Europa League ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ Benfica ​ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​លើ​ក្រុម Arsenal ​នៅ​នាទី​៥៣ ​ដោយ​បាល់​ប៉េណាល់ទី ​ប៉ុន្តែ​ក្រោយ Saka ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៥៧ ពោល​គឺ​២​នាទី​បន្ទាប់​គ្នា​ប៉ុណ្ណោះ។ ​ដោយ​ឡែក​ក្នុង​ការ​ប្រកួត​នេះ Arsenal ​បង្កើត​ឱកាស​បាន​ច្រើន​ផង​ដែរ តែ​សំណាង​មិន​បាន​នៅ​ខាង​ពួកគេ​នោះ​ទេ ​ពោល​គឺ​រក​បាន​១​គ្រាប់​ដោយ Saka ​នេះ​ប៉ុណ្ណោះ។

​ឱកាស​មួយ​ដង​ដែរ​គេ​សោកស្ដាយ​ជាង​គេ​នោះ​គឺ​របស់ Pierre-Emerick Aubameyang ​តែ​ម្ដង។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​មាន​ឱកាស​បែន​បាល់​មុខ​ទី​មិន​ដល់​១០​ម៉ែត្រ​ផង ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​រូបគេ​មិន​អាច​សម្រេច​ទៅ​វិញ។ ​នេះ​ជា​គ្រាប់​បាល់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ខកខាន​ប្រចាំ​រដូវ​កាល​របស់ Aubameyang ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់