• 2021-02-19 02:03:21
  • បាល់ទាត់

Man Utd ​និង Spurs ​ធ្វើ​បាន​ល្អ​ដូច​គ្នា​នៅ​យប់មិញ ​ឱកាស​ច្រើន​ឡើង​​វគ្គ​បន្ដ​

  • 2021-02-19 02:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​និង Spurs ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ដូច​គ្នា​នៅ​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​លើ​គូ​ប្រកួត​បាន​៤​គ្រាប់​សម្រាប់​ជើង​ទី​១​ពាន​រង្វាន់ Europa League ​។

​Man Utd ​លេង​ជាមួយ​ក្រុម Real Sociedad ​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អេស្ប៉ាញ។ ​មុន​ការ​ប្រកួត​គ្មាន​នរណា​ម្នាក់​គិត​ដល់​ទេ​ថា​បិសាច​ក្រហម​អាច​យក​ឈ្នះ​ដល់​ទៅ​៤​គ្រាប់​បាន ប៉ុន្តែ​ជាក់​ស្ដែង​ពេល​ប្រកួត​ពួកគេ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ Bruno ​ជា​អ្នក​រក​បាន​២​គ្រាប់ ​Rashford ​១​គ្រាប់ ​និង james ​១​គ្រាប់។ ​ចប់​ការ​ប្រកួត Man Utd ​ឈ្នះ​ក្នុង​លទ្ធផល ​៤-០។

​ដោយ​ឡែក​ងាក​ទៅ​ក្រុម Spurs ​វិញ ​ក៏​មិន​ខុស​ពី​ក្រុម Man Utd ​ដែរ ដោយ​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Wolfsberger AC ​បាន​ក្នុង​លទ្ធផល ​៤-១ ​ផង​ដែរ។ ​តាម​លទ្ធផល​នេះ ​អាច​បញ្ជាក់​បាន​ថា​ក្រុម Spurs ​និង Man Utd ​មាន​ឱកាស​ច្រើន​សម្រាប់​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Europa League ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់