• 2021-02-18 07:50:28
  • បាល់ទាត់

ឆ្ងល់​ទេ តើ​អាវ​កាក់​ខ្មៅ​ដែល​កីឡាករ​អាជីព​​ពាក់​ពេល​ហ្វឹកហាត់​គឺ​ជា​អ្វី?

  • 2021-02-18 07:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ម៉ោង​ហ្វឹកហាត់​របស់​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប គេ​តែង​ឃើញ​កីឡាករ​ទាំង​អស់​ពាក់​អាវ​កាក់​ខ្មៅ​ម៉្យាង ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​ឆ្ងល់​ជា​ខ្លាំង​ថា​ វា​គឺ​ជា​អ្វី?

តាម​ពិត​ទៅ​​អាវ​កាក់​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ប្រព័ន្ធ​តាមដាន​ការ​អនុវត្ត​អេឡិចត្រូនិក ឬ​ហៅ​កាត់ EPTS។ នៅ​ខាង​ក្រោយ​​អាវ​មាន​ហោប៉ៅ​មួយ​​សម្រាប់​ដាក់​ឧបករណ៍​​តាមដាន GPS។ ឧបករណ៍​នេះ​ជួយ ផ្ដល់នៅមូលដ្ឋានគ្រិះនៃទិន្នន័យ សម្រាប់កីឡាករបាល់ទាត់ ក៏ដូចជាការផ្តល់ជូននូវការគ្រប់គ្រងផ្នែកសុខភាព (តាមដាន​ចង្វាក់​ប៉ះ​ដូង), ការវាយតំលៃនៅលើការអនុវត្តផ្ទាល់និងការវិភាគផ្នែកបច្ចេកទេសផងដែរ។

ឧបករណ៍​ EPTS មាន​ភាព​ពេញ​និយម​មែនទែន​​សម្រាប់​ក្លឹប​ធំ​ៗ​បំពាក់​ពេល​កីឡាករ​ហ្វឹកហាត់ ហើយ​​គេ​ក៏​អាច​ពាក់​វា​ពេល​កំពុង​លេង​បាន​ផង​ដែរ។ តួយ៉ាង​ក្លឹប​បាល់ទាត់​ធំ​ពីរ​ក្នុង​លីគ​កំពូល​របស់​កម្ពុជា​មាន ភ្នំពេញ​ក្រោន​និង​​ព្រះខ័នរាជស្វាយរៀង​ក៏​ធ្លាប់​ចុះ​កុងត្រា​ជាមួយ​ក្រុម​ហ៊ុន​មួយ​ដើម្បី​នាំ​ឲ្យ​អាវ​កាក់​ពិសេស​ផ្ដល់​ជូន​កីឡាករ​ពាក់​ហាត់​ផង​ដែរ៕

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់