- 2021-02-18 03:02:15
- ព័ត៌មាន
កំពុងតែរាយការណ៍ព័ត៌មាន ស្រាប់តែចោរប្លន់ឆៅៗនៅក្រៅកីឡដ្ឋាន Barcelona S.C.
- 2021-02-18 03:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងតែរាយការណ៍ព័ត៌មាន ស្រាប់តែចោរប្លន់ឆៅៗនៅក្រៅកីឡដ្ឋាន Barcelona S.C.
ចន្លោះមិនឃើញ
អ្នករាយការណ៍ព័ត៌មានម្នាក់និងក្រុមការងារត្រូវបានចោរដកកាំភ្លើងភ្ជង់ប្លន់ អំឡុងពេលកំពុងធ្វើការនៅខាងក្រោមកីឡដ្ឋានបាល់ទាត់មួយក្នុងប្រទេសអេក្វាឌ័រ។
អ្នកសរសេរព័ត៌មានលោក Diego Ordinola បានកំពុងរាយការណ៍ ពេលដែលរឿងហេតុកើតឡើងខាងក្រៅកីឡដ្ឋាន Isidro Romero Carbo Monumental ដែលជាទឹកដីរបស់ក្លឹប Barcelona SC.។
ខណៈកំពុងថតផ្សាយ សកម្មភាពនៃក្រុមការងារត្រូវបានកាត់ផ្ដាច់ ពេលដែលលេចមុខបុរសម្នាក់ដកកាំភ្លើងភ្ជង់ពួកគេ។ ពាក់ម៉ាស់និងមួកដើម្បីបិទបាំងអត្តសញ្ញាណ បុរសម្នាក់នោះបានស្បែកឲ្យជនរងគ្រោះប្រគល់ទូរសព្ទនិងកាមេរ៉ា។
បុគ្គលិកនៅខាងក្រោយកាមេរ៉ាម្នាក់បានប្រគល់ទូរសព្ទ មុនពេលចោរម្នាក់នោះរត់គេចខ្លួន។ កាមេរ៉ាបានតាមដេញថតចោររត់ ដែលមានគ្នីគ្នាចាំនៅម្ខាងទៀត។ ទល់នឹងពេលនេះប៉ូលិសមិនទាន់ចាប់ខ្លួនបានចោរនៅឡើយទេ៕