• 2021-02-17 02:53:34
  • បាល់ទាត់

សាហាវ Pique ​និង Girezmann ​ប្រកែក​​គ្នា​ ​ប្រើ​ពាក្យ​សុទ្ធ​តែ F**k you!

  • 2021-02-17 02:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម PSG ​ក្នុង​លទ្ធផល ​៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​។

ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រៅ​ពី​លទ្ធផល​បរាជ័យ​នេះ​ហើយ ​​សមាជិក​ក្រុម​អ្នក​មាន​បុណ្យ​ក៏​មាន​ការ​ប៉ះ​ទង្គិច​សម្ដី​គ្នា​លើ​ទីលាន​ផង​ដែរ។ ដោយ Gerard Pique ​និង ​Antoine Griezmann ​បាន​ស្រែក​ដាក់​គ្នា​ខ្លាំង​ៗ​មែនទែន ​អំឡុង​ពេល​លទ្ធផល​ស្មើ​គ្នា ១-១ ​ហើយ​ខាង PSG ​ទទួល​បាន​បាល់​ទាត់​ពី​ជ្រុង។ សំឡេង​នៃ​ការ​សន្ទនា​របស់​អ្នក​ទាំង​ពីរ ​ដែល​គេ​ស្ដាប់​បាន​នោះ​មាន​ដូច​ខាង​ក្រោម៖

Pique ​ស្រែក​ប្រាប់​គ្រប់​គ្នា៖ ​តោះ​ត្រូវ​លេង​គ្រប់គ្រង​បាល់​ឱ្យ​បាន​ច្រើន Fk's sake Fking hell! លឿន​ៗ! លេង​បាល់​គ្រប់​គ្រង​ឱ្យ​បាន​ច្រើន​មក

Griezmann ៖ ទប់​អារម្មណ៍​ Geri ​ឈប់​ស្រែក​ទៅ

Pique ៖ Fking hell Grizzi, Fk's S...

Griezmann ៖ F**k you.

Pique ៖ ទេ F**k you. ​យើង​កំពុង​ចាញ់​ប្រៀប​គេ ​ហើយ​វា​កើត​ឡើង​៥​នាទី​ហើយ

Griezmann៖ ​កុំ​ស្រែក

​ភ្លាម​នោះ Lenglet ​ក៏​បាន​ចូល​មក​សម្រួល​ការ​ប្រកែក​គ្នា​នេះ ​និង​ឱ្យ​គ្រប់​គ្នា​ទប់​អារម្មណ៍ ​ដើម្បី​រៀប​ចំ​ក្រុម​លេង​ឡើង​វិញ

Pique ៖ Mother F**ker ​យើង​កំពុង​រត់​ដូច​មនុស្ស​ឆ្គួត​ហើយ

Griezmann ៖ ​ខ្ញុំ​ក៏​កំពុង​រត់​ដែរ​តើ

ប្រភព៖ Marca អត្ថបទ៖ វិធាវី

មតិយោបល់