• 2021-02-16 22:56:18
  • ព័ត៌មាន

នេះ​មិន​មែន​សុបិន​! Barca ចាញ់​ PSG ១-៤​ នៅ​ដី​ខ្លួន​ឯង​ ភាគ​រយ​ខ្ពស់​ធ្លាក់​ពី UCL

  • 2021-02-16 22:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​បរាជ័យ​ធ្ងន់​.ក​ នៅ​ទឹកដី​ខ្លួន​ឯង​ ដោយ​លទ្ធផល​ ១​ ទល់​នឹង​៤ ក្រោម​ថ្វី​ជើង​ក្រុម​រង​ជើង​ឯក​ Champions League ឆ្នាំ​មុន​ Paris Saint Germain។​

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Camp Nou ប្រធាន​ក្រុម​ Lionel Messi បាន​ស៊ុត​នាំ​មុខ​ឲ្យ​ Barcelona ១​គ្រាប់​មុន​ដោយ​បាល់​ប៉េណាល់ទី​នៅ​នាទី​ ២៧​ ប៉ុន្តែ​ក្រុម​យក្ស​ កាតាឡាន់​ បាន​រង​គ្រោះ​ដោយ​ការ​វាយ​បក​វិញ​ផ្ទួន​ៗ​ចំនួន​៤​គ្រាប់ពី​ក្រុម​ភ្ញៀវ​។

ការ​ស៊ុត​ទាំង​៤​គ្រាប់​របស់​ PSG ធ្វើ​បាន​ដោយ​ Kylian Mbappe ៣​គ្រាប់​តែ​ឯង​នៅ​នាទី​ ៣២, ៦៥ និង​៨៥ ខណៈ​១​គ្រាប់​ទៀត​គឺ​ជា​ថ្វី​ជើង​កីឡាករ​ Moise Kean។​ ការ​ចាញ់​នេះ​ ធ្វើ​ឲ្យ​ Barca សង្ឃឹម​តិច​ណាស់​ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ដោយសារ​ទាមទារ​ឈ្នះ​៤​គ្រាប់​ ជើង​ទី​ពីរ​នៅ​ទឹកដី​បារាំង​៕ ​

អត្ថបទ៖ សៀនហួរ

មតិយោបល់