- 2021-02-15 03:30:44
- បាល់ទាត់
Lampard នៅតែទទួលប្រាក់ឈ្នួលពី Chelsea ត្បិតត្រូវបណ្ដេញចេញ
- 2021-02-15 03:30:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard នៅតែទទួលប្រាក់ឈ្នួលពី Chelsea ត្បិតត្រូវបណ្ដេញចេញ
ចន្លោះមិនឃើញ
Frank Lampard នៅតែទទួលបានការបង់ប្រាក់ឈ្នួល៧ ៥០០០ផោនក្នុងមួយសប្ដាហ៍ពី Chelsea ត្បិតត្រូវបណ្ដេញចេញកាលពីខែមករា។
ជាទូទៅ នៅពេលដែលក្លឹបណាមួយបណ្ដេញគ្រូចោលមុនកំណត់គឺត្រូវបង់ប្រាក់សងទាំងអស់សម្រាប់កុងត្រាដែលនៅសល់។ ប៉ុន្តែ Chelsea បានចងច្បាប់មួយកំណត់មិនបង់ផ្ដាច់និងគ្រប់សម្រាប់រយៈពេលកុងត្រានៅសល់នោះទេ ដើម្បីបន្ថយសំណងទៅគ្រូដែលពួកគេបញ្ចប់ការងារ។
Lampard មានកុងត្រាជាមួយតោខៀវដល់ខែ កក្កដា ឆ្នាំ២០២២ ប៉ុន្តែតាមច្បាប់ដែលបានចង់ ពួកគេត្រូវបង់ត្រឹមខែ កក្កដា ឆ្នាំនេះប៉ុណ្ណោះ។ ដូច្នេះដើម្បីជំនួសវិញ Chelsea នៅតែបន្តបង់ប្រាក់ឈ្នួលដល់ Lampard ចំនួន៧ ៥០០០ផោនក្នុងមួយសប្ដាហ៍ រហូតដល់ខែកក្កដាឆ្នាំនេះ។ ប៉ុន្តែប្រសិនបើ Lampard រកបានការងារមុនខែកក្កដា នោះ Chelsea និងឈប់បន្តបង់ប្រាក់ឲ្យទៀតហើយ។
Lampard វ័យ៤២ឆ្នាំថ្មីៗនេះការទាក់ទងទៅដឹកនាំ Bouenemouth ប៉ុន្តែបើគេទៅមែននោះប្រាក់ឈ្នួលនឹងមិនបានដូចនៅ Chelsea ឡើយ៕