- 2021-02-08 12:33:54
- បាល់ទាត់
Di Maria អាចនឹងមិនបានចូលប្រកួត UCL តទល់នឹង Barca នៅអាទិត្យក្រោយ
- 2021-02-08 12:33:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Di Maria អាចនឹងមិនបានចូលប្រកួត UCL តទល់នឹង Barca នៅអាទិត្យក្រោយ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Paris Saint Germain កីឡាករ Angel Di Maria អាចនឹងមិនបានចូលប្រកួតតទល់នឹងក្លឹប Barcelona ក្នុងក្របខ័ណ្ឌ UEFA Champions League នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១អាទិត្យក្រោយនេះ បើយោងតាមការចុះផ្សាយរបស់ Marca ។
បើប្រភពខាងលើបានឲ្យដឹងថា Di Maria កំពុងតែមានបញ្ហាសាច់ដុំជើង ក្រោយពីចូលរួមប្រកួតតទល់នឹងក្លឹប Marseille កាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ។
នៅក្នុងនាទីទី១១ នៃការប្រកួតខាងលើខ្សែបម្រើ PSG រូបនេះកំពុងតែលេងសុខៗស្រាប់តែមានបញ្ហារមួលសាច់ដុំ ដែលតម្រូវឲ្យដូរចេញពីប្រកួតភា្លមៗ និងតម្រូវឲ្យសម្រាកមួយរយៈសិន។
ទាក់ទិននឹងរឿងមួយនេះ លោក Mauricio Pochettino គ្រូបង្គោលក្លឹបខាងលើបាននិយាយថារបួស Di Maria មិនសូវជាធ្ងន់ធ្ងរប៉ុន្មានទេ តែយ៉ាងខាងក្លឹបនឹងពិនិត្យគេឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងប្រកាសជាផ្លូវការ៕