• 2021-02-06 14:27:10
  • ព័ត៌មាន

វីដេអូបង្ហាញពីគ្រោះថ្នាក់យន្តហោះ ដែលឆក់យកជីវិតក្រុមកីឡាករ Man Utd កាលពី ៦៣ឆ្នាំមុន

  • 2021-02-06 14:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​១៩៥៨​ មាន​ហេតុការណ៍គ្រោះថ្នាក់​យន្តហោះ​ដ៏​អាក្រក់​មួយ​ បាន​កើត​ឡើង​នៅ​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​ ឆក់យក​​ជីវិត​មនុស្ស​ ២៣​នាក់ ក្នុងចំណោម​មនុស្ស​សរុប ៤៤នាក់លើយន្តហោះ ដែលក្នុងនោះ មាន​កីឡាករ​ក្លឹបបិសាចក្រហម Manchester United ស្លាប់ចំនួន ៨នាក់​។

ក្រៅពីកីឡាករ ៨នាក់ អ្នកស្លាប់ផ្សេងទៀត រួមមានបុគ្គលិក​របស់​ក្លឹប​៣​នាក់, អ្នក​កាសែត​៨​នាក់​, អាកាសយានិក​២​នាក់​ និង​អ្នក​ដំណើរ​២​នាក់​ផ្សេង​ទៀត​។

ដោយ​ឡែក​កីឡាករ​៩​នាក់​​ និង​អ្នក​ចាត់ការ​ទូទៅ​លោក​ Matt Busby បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ ទោះ​ជា​កន្លង​ផុត​៦៣​ឆ្នាំ​ក៏​ពិត​មែន ​តែ​ហេតុការណ៍​នោះ​ហាក់​នៅ​ថ្មី​ៗ និង​ជា​សុបិន​អាក្រក់​សម្រាប់​អ្នក​គាំទ្រ​ ក៏​ដូចជា​កីឡាករ​ Manchester United ដែល​នៅ​រស់រាន​មាន​ជីវិត។​

ជា​រៀងរាល់​ឆ្នាំ​ក្រុម​បិសាច​ក្រហម​តែង​ធ្វើ​ពិធី​កាន់​ទុក្ខ​ដល់​អ្នក​ស្លាប់​ នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​ វេលា​ម៉ោង​ ៣:០៤​នាទី​រសៀល​ ជា​ពេល​ដែល​យន្តហោះ​ជួប​គ្រោះ​ថ្នាក់​។

ហេតុការណ៍គ្រោះថ្នាក់យន្តហោះនេះ ក៏ត្រូវបានផលិតជាវីដេអូផងដែរ។ ចង់ដឹងថាគ្រោះថ្នាក់នោះ យ៉ាងណា សូមទស្សនា​វីដេអូ ខាងក្រោមនេះ៖

មតិយោបល់