• 2021-02-04 11:44:58
  • បាល់ទាត់

Di Maria បង្ហើប​ថា Messi មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ចេញ​ពី Barca ហើយ​លេង​នៅ​ក្លឹប​នេះ

  • 2021-02-04 11:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​អាហ្សង់ទីន Angel Di Maria បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មិត្ត​រួម​ក្រុម​ជម្រើស​របស់​ខ្លួន​គឺ​ ខ្សែ​ប្រយុទ្ធ Lionel Messi អាច​នឹង​មាន​ភាគ​រយ​ក្នុង​ការ​ចាកចេញ​ពី Barcelona ហើយ​មក​លេង​នៅ Paris Saint-Germain។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​សង្ឃឹម​ថា​បាន​បន្ត​លេង​នៅ PSG ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ទី​នេះ។ ប្រាកដ​ណាស់​ ខ្ញុំ​ក៏​សង្ឃឹម​ថា នឹង​បាន​លេង​ជាមួយ Messi នៅ​ទីនេះ​ដែរ។ ខ្ញុំ​គិត​ថា ភាគរយ​ច្រើន​ណាស់ ដែល​គេ​អាច​នឹង​មក​លេង​នៅ​ PSG។ ខ្ញុំ​ត្រូវ​តែ​អត់ធ្មត់ ហើយ​បន្ត​នៅ Paris ត​ទៅ​ទៀត " ។

Messi ផុត​កុងត្រា​នៅ Barcelona នៅ​ចុង​រដូវ​កាល ២០២០/២១​នេះ​ហើយ ខណៈ​មាន​ពាក្យ​ល្ហិចល្ហៀង​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​មួយ​នេះ ត្រូវ​បាន PSG ចាប់​អារម្មណ៍​ ខណៈ​មនុស្ស​សំខាន់ៗ​ជា​ច្រើន​ដូច​ជា នាយក​ផ្នែក​កីឡា​របស់ PSG គ្រូ​បង្គោល រួម​ទាំង​ខ្សែ​ប្រយុទ្ធ Neymar ទៀត​ផង​ ក៏​ទម្លាយ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំ​ចូល Messi ផង​ដែរ។

យ៉ាងណាក៏ដោយ ពាក្យ​សម្ដី​របស់ Di Maria ត្រូវ​បាន​គ្រូ​ Barca លោក Ronald Koeman យល់​ថា សម្ដី​មួយ​នេះ​ហាក់​បី​ដូច​ជា​មិន​គោរព​ចំពោះ​ក្លឹប​ទាំង​មូល​ រួម​ទាំង Messi ទៀត​ផង៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី