• 2021-02-04 04:19:45
  • បាល់ទាត់

ខ្សែ​ប្រយុទ្ធ​របស់ Napoli ម្នាក់​ព្រលឹង​ហោះ​ចេញ​ក្រៅ​ខ្លួន ដោយ​សារ​យន្តហោះ​ចុះ​ខុស​ផ្លូវ

  • 2021-02-04 04:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Napoli កីឡាករ Dries Mertens ជួប​រឿង​រន្ធត់​​មួយ ពេល​ដែល​យន្តហោះ​ឯកជន​របស់​គេ ចុះ​ខុស​ផ្លូវ​កាល​ពី​ពេល​ថ្មី​ៗ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​បែលហ្ស៊ិក​ ដើម្បី​ព្យាបាល​របួស​កជើង។ យោងតាម​សារព័ត៌មាន​របស់​បែលហ្ស៊ិក​​បាន​រាយការណ៍​ថា យន្តហោះ​របស់ Mertens បាន​ចុះចត​ខុស​ផ្លូវ​នៅ​ព្រលានយន្តហោះ​​ Deurne ដោយ​សារ​តែ​​អាកាសធាតុ​​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

យន្តហោះ​បាន​​ធ្លាក់​ផ្លូវ​​ចុះចត​លើ​ស្មៅ​ បន្ទាប់​ពីឡុត​​​មិន​អាច​ទាញ​ចង្កូត​ដាក់​ឲ្យ​ចំ​ផ្លូវ។ យ៉ាងណា​ជា​សំណាង​ល្អ គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ​​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​​របួស​ឡើយ៕ ​​​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់