- 2021-02-03 03:43:14
- បាល់ទាត់
មកដឹងពីហេតុផលពិសេសមួយ Ozil សម្រេចចិត្តពាក់លេខ៦៧នៅ Fenerbahce
- 2021-02-03 03:43:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីហេតុផលពិសេសមួយ Ozil សម្រេចចិត្តពាក់លេខ៦៧នៅ Fenerbahce
ចន្លោះមិនឃើញ
Mesut Ozil បានបង្ហាញបង្ហាញខ្លួនប្រកួតដំបូងឲ្យ Fenerbahce ហើយកាលពីយប់មិញ ដោយបានជួយក្រុមយកឈ្នះ Hatayspor ២-១។
អតីតកីឡាកររបស់ Real Madrid រូបនេះបានប្ដូរចូលនាទី៦៧ ដូចទៅនឹងលេខអាវរបស់គេពាក់ក្នុងក្លឹបថ្មី។ ត្បិតមិនបានទាត់ចូលឬបញ្ជូនឲ្យមិត្តរួមក្រុម តែ Ozil ក៏ស្ថិតជាសមាជិកជួយក្រុមឈ្នះក្នុងការប្រកួតនេះផងដែរ។
មានចម្ងល់មួយចំនួន សួរថាហេតុអ្វីបានជាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះជ្រើសរើសពាក់លេខ៦៧នៅ Fenerbahce ខុសពីកាលនៅ Arsenal និង Madrid ពាក់លេខ១០។ តាមការបកស្រាយ Ozil ចង់បង្ហាញការគោរពមួយទៅកាន់ប្រទេសទួរគី។
៦៧ ជាលេខពីរខ្ទង់ដំបូងនៃលេខកូដប្រៃសនីយ៍ (៦៧០០០) ក្នុងតំបន់កំណើតគ្រួសាររបស់គេនៅទីក្រុង Zonguldak ក្នុងប្រទេសទួរគី។ Ozil បានសម្រេចចិត្តផ្លាស់ចេញពី Arsenal មក Fenerbahce កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២១ ដោយយល់ព្រមទទួលយកថ្លៃពលកម្ម៣លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ ខុសគ្នានៅ Arsenal ដល់ទៅជាង៥ដង៕