- 2021-02-01 09:05:06
- បាល់ទាត់
Tiger យកយុវជនបាទី U16 ឆ្នើមមកចូលរួមក្រុម
- 2021-02-01 09:05:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger យកយុវជនបាទី U16 ឆ្នើមមកចូលរួមក្រុម
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Angkor Tiger បានប្រកាសជាផ្លូវការអំពីការចុះកុងត្រាយកយុវជនបាទីមកចូលរួមក្រុម សម្រាប់ការប្រជែងលីគកំពូលកម្ពុជា និង Hun Sen Cup 2021 ដែលគ្រោងកើតឡើងខែមីនា ។
យុវជនរូបនេះបង្ហាញភាពទាក់ទាញ ដល់ក្លឹបក្នុងការសម្លឹងឃើញពីអនាគតវែងឆ្ងាយ ហើយគេក៏ត្រូវបានក្លឹបរំពឹងថា នឹងបង្ហាញសមត្ថភាពជួយក្រុមបានច្រើន សម្រាប់អនាគត ពិសេសគឺពាន Hun Sen Cup។ រឹម សុហេង ជាកីឡាករមានវ័យទើបតែ ១៦ ឆ្នាំប៉ុណ្ណោះ ហើយគេមានកុងត្រាជាមួយ Tiger រហូតដល់ឆ្នាំ២០២៣ ។ កីឡាកររូបនេះលេងជាខ្សែការពារ កើតថ្ងៃទី០៨ ខែឧសភា ២០០៤ ៕