/BK-A-1/6013c8bc9caa3_1611909300_medium.jpg)
- សុក្រ, 29 មករា 2021 08:38
- បាល់ទាត់
រដូវកាល២០២១ ក្លឹបធំមួយនេះ នឹងមិនយក វឌ្ឍនាកា ឡើយ
- សុក្រ, 29 មករា 2021 08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដូវកាល២០២១ ក្លឹបធំមួយនេះ នឹងមិនយក វឌ្ឍនាកា ឡើយ
ចន្លោះមិនឃើញ
ទីផ្សារដោះដូរកីឡាករ នឹងបិទថ្ងៃទី២៨ ខែកុម្ភៈ សម្រាប់រដូវកាល២០២១ នៃលីគកំពូលកម្ពុជា យ៉ាងណាអ្នកគាំទ្ររបស់តារាជើងស៊ុតមកពីខេត្តកំពត ចាន់ វឌ្ឍនាកា កំពុងចង់ដឹងថា ខ្សែប្រយុទ្ធរូបនេះ នឹងលេងនៅក្លឹបណា។
បើតាមប្រភពច្បាស់ការមួយដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយឲ្យដឹងថា ភ្នំពេញក្រោន នឹងមិនយក ចាន់ វឌ្ឍនាកា ឡើយ។ ប៉ុន្តែសម្រាប់ការប្រកាសផ្លូវការ ថាកីឡាករខាងលើ នឹងលេងនៅក្លឹបណាសម្រាប់រដូវកាលក្រោយ មិនទាន់បានធ្វើឡើងឡើយ។ រំលឹកថា ខ្សែប្រយុទ្ធខាងលើត្រូវបានអ្នកគាំទ្រកំពុងស្ថិតក្នុងការសង្ស័យថា នឹងមិនចាកចេញពីក្លឹបជើងឯកឆ្នាំចាស់មួយនេះឡើយ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ចាន់ វឌ្ឍនាកា ក៏បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនថា សូមឲ្យអ្នករង់ចាំបន្តិចទៀតផងដែរ៕