• 2021-01-28 11:41:40
  • បាល់ទាត់

Ronaldo ល្មើស​នឹង​វិន័យ​មួយ​ ដើម្បី​បាន​ដើរ​លេង​ នៅ​ថ្ងៃ​ខួប​កំណើត​របស់​​សង្សារ​

  • 2021-01-28 11:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus កីឡាករ​ Cristiano Ronaldo ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាំ​សង្សារ​របស់​ខ្លួន​ចេញ​ពី​ទី​ក្រុង​ Turin ទៅ​ជិះ​ស្គី​ទឹក​កក​ នៅ​ក្បែរ​ទី​​ក្រុង​ Piedmont and Valle D'Aosta ប្រទេស​អ៊ីតាលី​ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​មករា​ ឆ្នាំ​២០២១​ម្សិល​មិញ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។

ទង្វើ​ខាង​លើ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​រិះគន់​យ៉ាង​ខ្លាំង​ ក្រោយ​សង្សារ​របស់​កីឡាករ​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ទៅ​ដើរ​ទី​នោះ​ជា​ខ្លួន​នៅ​បណ្ដាញ​សង្គម​​ ព្រោះ​តែ​ទង្វើ​នេះ​គឺ​បាន​ល្មើស​នឹង​វិន័យ​ហាម​ឃាត់​ឆ្លង​ពី​ក្រុង​មួយ​ ទៅ​ក្រុង​មួយ​ទៀត​របស់​ប្រទេស​អ៊ីតាលី។

យ៉ាង​ណា​មិញ​ អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​សមត្ថកិច្ចធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ គ្រាន់​តែ​ដាក់​នៅ​ក្នុង​ភាព​សង្ស័យ​ និង​ស៊ើប​សួរ​ស្រាវជ្រាវ​បន្ត​។

បើ​ Roanldo និង​សង្សារ​របស់​ខ្លួន​ល្មើស​នឹង​វិន័យ​ខាង​លើ​មែន​ ពួក​គេ​ម្នាក់​ៗ​គ្រាន់​តែ​បង់​ប្រាក់​វិន័យ​ចំនួន​ ៤៨៤​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់​រឿង​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់