- 2021-01-28 08:13:34
- បាល់ទាត់
Bali ដៃគូបឹងកេតនៅ AFC Cup មានកីឡាករបរទេសធ្លាប់លេងលីគកំពូលអឺរ៉ុបទៀត!
- 2021-01-28 08:13:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bali ដៃគូបឹងកេតនៅ AFC Cup មានកីឡាករបរទេសធ្លាប់លេងលីគកំពូលអឺរ៉ុបទៀត!
ចន្លោះមិនឃើញ
ពានរង្វាន់ AFC Cup បឹងកេតស្ថិតនៅពូល G ជាមួយក្រុមខ្លាំង Bali UTD របស់ឥណ្ឌូណេស៊ី និង Ha Noi របស់វៀតណាម ស្របពេលមួយក្រុមទៀតមិនទាន់រកឃើញ ដោយត្រូវរង់ចាំការប្រកួតជម្រុះសិន។
យ៉ាងណាក្រុមទាំងពីរមើលទៅលើស្ថិតិនាពេលបច្ចុប្បន្នគេឃើញថា Bali ជាក្រុមខ្លាំងជាងវៀតណាម ថែមទាំងមានកីឡាករបរទេស ៣ នាក់ ដែលសុទ្ធតែធ្លាប់លេងនៅលីគកំពូលអឺរ៉ុបទៀតផង។ កីឡាករបរទេសទី១ ឈ្មោះថា Platje ជាខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ធ្លាប់លេងនៅ ក្លឹប Kalmar លីគកំពូលស៊ុយអែត លេងនៅក្លឹប Brest លីគទី២ បារាំង និងឆ្នាំ២០១៨ លេងនៅក្លឹប Telstar លីគទី២ហុល្លង់ជាដើម។
កីឡាករបរទេសទី២ ខ្សែបម្រើសញ្ជាតិអ៊ីរ៉ង់ Brwa Nouri ធ្លាប់លេងនៅក្លឹប Östersunds FK លីគកំពូលស៊ុយអែតចន្លោះឆ្នាំ២០១៤-២០១៨ មុនផ្លាស់មកកាន Bali នេះចុងឆ្នាំ២០១៨។ ចំណែកកីឡាករបរទេសទី៣ Willian Pacheco សញ្ជាតិប្រេស៊ីលធ្លាប់លេងនៅក្លឹប Sporting Charleroi នៃលីគកំពូលរបស់បែលហ្ស៊ិក។
បើមើលទៅលើស្ថិតិប្រកួតបើករដូវកាលចំនួនបីប្រកួតរបស់គេ គឺឈ្នះពីរ ស្មើ១ មាន ៧ ពិន្ទុ។ កាលរដូវកាលមុនក្លឹបនេះស្ថិតនៅលេខ ១ នៃលីគកំពូលឥណ្ឌូណេស៊ី។ ចំណែកមួយក្រុមទៀត Ha Noi ដែលស្ថិតនៅពូល G នេះជាមួយបឹងកេតដែរនោះ បច្ចុប្បន្នកំពុងដុនដាបខ្លាំង ដោយស្ថិតនៅបាតតារាងនៃលីគកំពូលវៀតណាមចាញ់ទាំងពីរប្រកួត៕