• 2021-01-28 02:51:17
  • បាល់ទះ

​​គ្រូ​ណាប់​ វិភាគ​ជំនួប​រវាង​ ​ក្រុម​វិសាខា ប៉ះ វ៉ា ទាំង​ជម្រើស ៣​ស្មើ និង​ ៤ ស្មើ​

  • 2021-01-28 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ក្រុម​វិសាខា​​ដែល​មាន សួន ចាន់ណារ៉ូ និង ​ក្រុម​របស់​ស្មាត់​ វ៉ា ​ដែល​គ្រោង​លេង​នៅ​សៀមរាប​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​គឺ​ជា​ជំនួប​ដ៏​កក្រើក​មួយ​ ដោយសារ​អ្នក​គាំទ្រ​ចង់​ឃើញ​ក្រុម​វិសាខា​ ដែល​ទើប​ឈ្នះ​ក្រុម​ សុវណ្ណនាថ និង​ ម៉េង​ហ៊ួង ​​ចេញ​លេង​សាជាថ្មី​។

​​ក្រុម​របស់ សួន ចាន់ណារ៉ូ មាន គួន ម៉ុម, ផុល រតន និង​​ វឿន វាសនា​ ស្រប​ពេល​ខាង​​ វ៉ា មាន​ ឌី (ពោធិ៍សាត់) ចាវ (ពោធិ៍សាត់) និង សីហា អន្លង់វែង​។ ជំនួប​នេះ​មិនទាន់​ដឹង​ពេលវេលា​ប្រកួត​ជាក់លាក់​ឡើយ ពោល​គឺ​កំពុង​ចរចា​សិន។

ទាក់​ទង​ជំនួប​នេះ​ដែរ​​លោក​ សោម ចំណាប់ គ្រូ​បង្វឹក​បាល់ទះ​ឆ្នេរខ្សាច់​ជម្រើស​ជាតិ​មើល​ឃើញ​ថា ​ក្នុង​ការ​ប៉ះ​គ្នា​ ៤ ស្មើ​ ខាង វិសាខា រឹង​ណាស់​​គេ​ខ្ពស់​ជាង​រនាំង​ល្អ ហើយ​ការ​​ផ្ដាច់​​ក៏​ល្អ​​ទៀត។ ចំណែក​ខាង​ វ៉ា ថ្វីត្បិត​ថា ​​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​លេង​​ក្រៅ​ផ្លូវ​ការ ប៉ុន្តែ​ពិបាក​​តិច​ហើយ​​ ​ក្នុង​ការ​យក​ឈ្នះ ​​ក្រុម​វិសាខា ពី​ព្រោះ​រនាំង​​វិសាខា​ល្អ​ពេក បាល់​នេះ​បើ​ស៊ី​សេវា​ទើប​សង្ឃឹម​។

​​​​ចំពោះ​ការ​ប្រកួត ៣ ស្មើ​លោក​គិត​ថា ពិបាក​យក​ឈ្នះ វ៉ា ​ដោយ​សារ​ស្មាត់​រូប​នេះ​សម​ជា​មួយ​ការ​លេង​ ៣ ស្មើ​រឹង​ទាំង​​ការ​ចាប់​សេវា បច្ចេកទេស​បី​ក៏​ល្អ។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ទស្សន​ផ្ទាល់​​ខ្លួន​របស់​លោក​ប៉ុណ្ណោះ យ៉ាង​ណា​ការ​ប្រកួត​មក​ដល់​ទើប​​ដឹង។

​​សម្រាប់​ចំណាប់អារម្មណ៍​របស់​ សួន ចាន់ណារ៉ូ វិញ​​យល់​ថា ការ​ប៉ះ​ស្មាត់​វ៉ា​លើក​នេះ​ គឺ​ពិបាក​ទាំង​អស់ ព្រោះ​ខាង​វ៉ា គេ​ពេញ​សាច់​ល្អ​ណាស់ គេ​មាន​បាល់​កណ្ដាល​ (វ៉ា ) ល្អ ស្ដាំ​ក៏​ល្អ ស្រប​ពេល​រនាំង​វ៉ា​ក៏​មិន​ធម្មតា៕

ស្មាត់ វ៉ា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី