- 2021-01-28 02:08:45
- បាល់ទាត់
Tuchel ថា ឱកាសប្រជែងពានសម្រាប់ Chelsea ឆ្នាំនេះគ្មានទេ
- 2021-01-28 02:08:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchel ថា ឱកាសប្រជែងពានសម្រាប់ Chelsea ឆ្នាំនេះគ្មានទេ
ចន្លោះមិនឃើញ
លោក Thomas Tuchel ជឿជាក់ថា ការប្រជែងពាន Premier League សម្រាប់ Chelsea នៅឆ្នាំនេះស្ថិតនៅឆ្ងាយណាស់ ហើយការបញ្ចប់យកឲ្យបាន Top4 ប្រហែលជារឿងល្អប្រសើរបំផុត។
សម្រាប់ការដឹកនាំប្រកួតដំបូងឲ្យ Chelsea ក្នុងនាំជាអ្នកចាត់ការថ្មី Tuchel យកបានតែ១ពិន្ទុប៉ុណ្ណោះ ក្នុងការលេងទល់នឹង Wolves កាលពីយប់មិញ។ Chelsea បច្ចុប្បន្នកំពុងស្ថិតនៅលេខ៨នៃតារាងពិន្ទុ ហើយ Tuchel សន្យាថា នឹងខំប្រឹងធ្វើឲ្យ Chelsea ក្លាយជាតោកំណាចដែលគ្មានក្រុមណាចង់ជួប។
សាកសួរអំពីការឈ្នះពាន Premier League រដូវកាលនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា វាស្ថិតនៅឆ្ងាយណាស់។ Chelsea ពេលនេះកំពុងប្រឈមមុខត្រូវប្រជែងយកតំណែង Top4។ នេះគឺជាការចាប់ផ្ដើមចំណុចដំបូង។ ពួកយើងនឹងផ្ដោតលើភាពខ្លាំងនិងគុណភាពរបស់ពួកយើង ហើយនឹងបង្កើតក្រុមមួយដែលគ្មាននរណាចង់លេងជាមួយពេលអនាគត៕