• 2021-01-28 01:45:02
  • បាល់ទាត់

Rio ហៅទម្រង់លេង Man Utd ​ថា​ជា​ទម្រង់​ស្លាប់ ហើយគ្មានថ្ងៃឈ្នះពានទេ

  • 2021-01-28 01:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម​ Manchester Unitd ​​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បាត​តារាង Sheffield Utd ​ក្នុង​លទ្ធផល ​២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​បិសាច​ក្រហម​កំពុង​ឡើង​ជើង​ល្អ​ណាស់​មុន​ការ​ប្រកួត​ប៉ះ​ក្រុម​បាត​តារាង​នៅ​យប់មិញ​នេះ ​ដោយ​ពួកគេ​ទើប​តែ​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ថែម​ទៀត​ផង​។ ​តែ​គួរ​ឱ្យ​ស្ដាយ​ការ​ប្រកួត​ចូល​មក​ដល់ ​ក្រុម​របស់​លោក Ole ​បែរ​ជា​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​ដើម្បី​បន្ដ​យក​៣​ពិន្ទុ​បាន​នោះ​ទេ។ ​មិន​ត្រឹម​តែ​មិន​ឈ្នះ​ទេ ​ថែម​ទាំង​ចាញ់​ក្នុង​លទ្ធផល ២-១​ទៅ​ទៀត ​បាត់​ឱកាស​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ទៅ​ហើយ។

​ការ​ប្រកួត​នេះ​ដែរ លោក Rio ​អតីត​កីឡាករ Man Utd ​ម្នាក់​ដែរ​នោះ ​បាន​និយាយ​ថា​ទម្រង់​លេង​របស់​បិសាច​ក្រហម​ថ្ងៃ​នេះ​គឺ​ទម្រង់​លេង​ស្លាប់​តែ​ម្ដង។ ​ពួកគេ​លេង​មិន​ស៊ី​ចង្វាក់​គ្នា​ឡើយ ​ដូច្នេះ​បើ​តាម​ក្បួន​លេង​នេះ ​ទម្រង់​នេះ គឺ Man Utd ​មិន​អាច​ឈ្នះ​លីគ​កំពូល​អង់គ្លេស​ទេ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់