- 2021-01-27 11:54:36
- បាល់ទាត់
Mourinho៖ ការបណ្ដេញ Lampard ជាភាពឃោរឃៅនៃបាល់ទាត់សម័យទំនើប
- 2021-01-27 11:54:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho៖ ការបណ្ដេញ Lampard ជាភាពឃោរឃៅនៃបាល់ទាត់សម័យទំនើប
ចន្លោះមិនឃើញ
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយកាលពីពេលថ្មីៗនេះថា ការដែល Chelsea បញ្ចប់ការងាររបស់លោក Frank Lampard ជាតឹកតាងមួយនៃភាពឃោរឃៅរបស់បាល់ទាត់សម័យទំនើប។
លោកបានលើកឡើងថា៖ " ខ្ញុំតែងតែខកចិត្តនៅពេលដែលឃើញមិត្តរួមការងារបាត់បង់ការងារ។ Lampard លើសពីមិត្តរួមការងារទៅទៀតសម្រាប់ខ្ញុំ គេជាមនុស្សដ៏សំខាន់នៅក្នុងជីវិតការងាររបស់ខ្ញុំ។ ខ្ញុំសោកស្ដាយណាស់ នៅពេលឮដំណឹងនេះ " ។
លោកបានបន្តថា៖ " នេះហើយជាភាពឃោរឃៅនៃពិភពបាល់ទាត់ ពិសេសបាល់ទាត់សម័យទំនើប " ។
សូមជម្រាបផងដែរថា Lampard និង Mourinho ធ្លាប់ធ្វើការជាមួយគ្នាក្នុងនាមជាសិស្ស និងគ្រូ កាលពីទសវត្សឆ្នាំ២០០០ ដោយកាលនោះពួកគេបានលើកពាន Premier League ៣ដងជាមួយគ្នា៕