• 2021-01-26 02:33:51
  • បាល់ទាត់

Ozil សើច​ញញឹម​មិន​ឈប់ ពេល​បាន​ចូល​ហាត់​ជាមួយ​ក្លឹប​ថ្មី ក្រោយ​ចេញ​ពី Arsenal

  • 2021-01-26 02:33:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil បាន​បង្ហាញ​ទឹក​មុខ​រីករាយ​យ៉ាង​ខ្លាំង អំឡុង​ពេល​​ចូល​ហ្វឹកហាត់​ជា​លើក​ដំបូង​ជាមួយ​ក្លឹប​ថ្មី Fenerbahce បន្ទាប់​ពី​ផ្ទេរ​ផ្លូវការ​ចេញ​ពី​ Arsenal។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ស្ថិត​ក្នុង​លីគ​កំពូល​របស់​ទួរគី​កាល​ពី​សប្ដាហ៍​មុន ក្រោយ​ចំណាយ​ពេល​៧​ឆ្នាំ​កន្លះ​ជាមួយ​កាំភ្លើង​ធំ។ ថ្មី​ៗ​កន្លង​ទៅ​កីឡាករ​វ័យ​៣២​ឆ្នាំ​​បាន​ចូល​ហាត់​ជា​លើក​ដំបូង​ជាមួយ​ក្លឹប ដោយ​បង្ហាញ​ទឹក​មុខ​រីករាយ​​មាន​សេរីភាព​ឡើង​វិញ។

Fenerbahce បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​៣​នៃ​តារាង​ពិន្ទុ Spuer Lig។ Ozil មក​កាន់​ក្លឹប​​ថ្មី​យល់​ព្រម​ទទួល​បាន​ថ្លៃ​នឿយ​ហត់​ត្រឹម​តែ​៦៧ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ខុស​ពី​នៅ Arsenal ដែល​គេ​ទទួល​បាន​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់