- 2021-01-26 01:54:16
- បាល់ទាត់
Lampard ត្រូវការពេលវេលា Chelsea គួរតែមើលគំរូ United ដែលទុកពេលឲ្យ Ole
- 2021-01-26 01:54:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ត្រូវការពេលវេលា Chelsea គួរតែមើលគំរូ United ដែលទុកពេលឲ្យ Ole
ចន្លោះមិនឃើញ
Chelsea បានសម្រេចបណ្ដេញលោក Frank Lampard ចេញពីតំណែងហើយ បន្ទាប់ពីដឹកនាំក្លឹបមិនសូវបានជោគជ័យនៅរដូវកាលនេះ។
Chelsea បច្ចុប្បន្នស្ថិតនៅលេខ៩នៃតារាងពិន្ទុ Premier League។ ក្រោយផ្ទុះរឿងតោខៀវបញ្ចប់ការងាររបស់ Lampard អតីតកីឡាកររបស់អង់គ្លេសម្នាក់ Martin Keown បានបញ្ចេញមតិថា Chelsea គួរតែមើលគំរូបទពិសោធន៍របស់ Manchester United។
United ធ្លាប់មានបញ្ហាដូច Chelsea ដែរ លោក Ole Gunnar Solskjaer ពេលនោះទទួលសំពាធខ្លាំងមែនទែន ប៉ុន្តែក្លឹបបានផ្ដល់ឱកាសឲ្យលោក។ ពួកគេបានស្ទះអំពីគម្រោងដ៏វែងឆ្ងាយ ប៉ុន្តែពេលនេះពួកគេនៅកំពូលតារាង។
Martin Keown ជឿជាក់ថា Lampard ពេលនេះប្រាកដជាឈឺចិត្ត ប៉ុន្តែអាចនឹងជោគជ័យនៅពេលខាងមុខក្នុងការងារជាអ្នកចាត់ការ។ លោក Thomas Tuchel អតីតអ្នកចាត់ការរបស់ PSG ត្រូវបានគេរំពឹងថា នឹងមកជំនួសកន្លែងរបស់ Lampard៕