- 2021-01-25 11:28:35
- បាល់ទាត់
គ្រូអាល្លឺម៉ង់មួយរូប នឹងជំនួសតំណែង Lampard ហើយ Chelsea គ្រោងនឹងប្រកាសផ្លូវការថ្ងៃនេះ
- 2021-01-25 11:28:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូអាល្លឺម៉ង់មួយរូប នឹងជំនួសតំណែង Lampard ហើយ Chelsea គ្រោងនឹងប្រកាសផ្លូវការថ្ងៃនេះ
ចន្លោះមិនឃើញ
លោក Frank Lampard ត្រូវបានព័ត៌មានធំៗក្នុងពិភពបាល់ទាត់អង់គ្លេសចុះផ្សាយថា បានចែកផ្លូវគ្នាជាមួយ Chelsea ហើយ តែនៅបណ្ដាញសង្គម ក៏ដូចជាគេហទំព័រក្លឹបនៅស្ងាត់ឈឹងទាក់ទិននឹងរឿងនេះ។
យ៉ាងណាក៏ដោយ ខាងអ្នកព័ត៌មាននៅអង់គ្លេសក៏ស៊ើបដឹងថា អតីតគ្រូបង្គោលក្លឹប Paris Saint-Germain លោក Thomas Tuchel គ្រោងនឹងមកដឹកនាំ Chelsea។ ដំណឹងនេះ នឹងត្រូវប្រកាសជាផ្លូវការព្រមគ្នាជាមួយនឹងរឿងបញ្ចប់មុខតំណែងរបស់ Lampard។
លោក Lampard បានឡើងកាន់ Chelsea កាលពីឆ្នាំ២០១៩ ក្រោយពីលោក Maurizio Sarri ដើរចេញពីក្លឹប ដើម្បីទៅកាន់ Juventus។
កាលពីរដូវកាលទី១ របស់លោក ក្លឹប Chelsea មានទម្រង់លេងល្អ តែនៅរដូវកាលទី២ ទម្រង់លេងកាន់តែយ៉ាប់យ៉ឺននៅមួយរយៈចុងក្រោយ ទោះជាចំណាយជាង ២០០លានដុល្លារ ដើម្បីនាំចូលកីឡាករថ្មីៗក៏ដោយ៕