- 2021-01-25 02:32:30
- បាល់ទាត់
បង្ហាញខ្លួនឲ្យវិសាខាពីរប្រកួត ធារី នៅតែស្ថិតនៅជាខ្សែបម្រើកំពូលរបស់កម្ពុជា
- 2021-01-25 02:32:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញខ្លួនឲ្យវិសាខាពីរប្រកួត ធារី នៅតែស្ថិតនៅជាខ្សែបម្រើកំពូលរបស់កម្ពុជា
ចន្លោះមិនឃើញ
ធារី ចន្ថាប៊ីន បានចូលលេងឲ្យវិសាខាបានចំនួន ពីរប្រកួតហើយ ដោយដើរតួជាប្រធានក្រុម នឹងបានបង្ហាញទម្រង់លេងបានយ៉ាងល្អ សក្ដិសមជាខ្សែបម្រើកំពូលម្នាក់របស់កម្ពុជា ដោយជួយក្រុមរបស់ខ្លួនឲ្យឈ្នះពាន SIEM REAP Charity Cup 2021 "FINAL ឈ្នះ Angkor Tiger ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។
ក្នុងការបង្ហាញខ្លួនជាមួយវិសាខា ខ្សែបម្រើកូនកាត់ បារាំង-ខ្មែរ អាចលេងបានយ៉ាងល្អ ពោលចុះ ជួយតំបន់ការពារ និងឡើងទៅគាំទ្របម្រើ ដោយបង្ហាញមកនូវភាពជាអ្នកដឹកនាំក្នុងក្រុម។ អ្វីដែលពិសេសគេបានបញ្ចេញសមត្ថភាពបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានយ៉ាងល្អ ( មិនខូចបាល់) ដោយធ្វើឲ្យទម្រង់លេងរបស់វិសាខា មើលទៅកាន់តែខ្លាំងជាងឆ្នាំមុន ពីរប្រកួតកន្លងទៅនេះគេចូលរួមចំណែកជួយការពារក្រុម ពីការប្រយុទ្ធយ៉ាងល្អរបស់ ស្វាយរៀង និង Tiger ដើម្បីជួយឲ្យក្រុមលើកពានខាងនេះ។
រំលឹកថា ខ្សែបម្រើខាងលើមានបទពិសោធជោគជាំ ក្នុងការលេងក្រៅស្រុក មុនពេលមកកាន់កម្ពុជា ធារី លេងឲ្យក្រុម Perak FA សម្រាប់រដូវកាល២០២១ ៕