• 2021-01-20 11:02:48
  • បាល់ទាត់

ខណៈ​កំពុង​ធ្លាក់​ទម្រង់ ឮ​ថា Chelsea ​ត្រូវ​ការ​គ្រូ​ចេះ​និយាយ​អាល្លឺម៉ង់ ជំនួស Lampard

  • 2021-01-20 11:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ក្លឹប Chelsea កំពុង​តែ​ធ្លាក់​ទម្រង់​លេង​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ខាង​ក្លឹប​កំពុង​គិត​គូរ​រក​គ្រូ​ ដែល​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់ មក​ជំនួស​លោក​ Frank Lampard នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail។

បើ​តាម​សារព័ត៌មាន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ចង់​បាន​គ្រូ​ ដែល​ចេះ​និយាយ​ភាសា​អាល្លឺម៉ង់​ ក៏​ព្រោះ​តែ​ខាង​ថ្នាក់ដឹកនាំ​ក្លឹប​ ចង់​ឲ្យ​ប្រើប្រាស់​ឲ្យ​នូវ​សមត្ថភាព ពី​ខ្សែ​ប្រយុទ្ធ Timo Wernerនិង Kai Havertz ​។

កីឡាករ​ទាំង​ពីរ​រូប​នេះ​កំពុង​តែ​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​ Premier League ក្រោយ​ពី​ចូល​តាំង​រដូវ​ក្ដៅ​ឆ្នាំ២០២០​មក។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ ខាង​ Daily Mail ក៏​ទម្លាយ​ឲ្យ​ដឹង​ថា ខាង​ Chelsea កំពុង​តែ​ចាប់​អារម្មណ៍​បេក្ខភាព​គ្រូ​អាល្លឺម៉ង់​ ៣រូប​គឺ គ្រូ Southampton លោក Ralph Hasenhuttl អតីត​គ្រូ RB Leipzig លោក Ralf Rangnick និង​គ្រូ RB Leipzig នា​ពេល​បច្ចុប្បន្ន​គឺ​លោក Julian Naglesmann៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី