- 2021-01-20 03:46:22
- បាល់ទាត់
ចាយ២៣០លានផោន តែ Lampard ថា Chelsea មិនទាន់ប្រជែងពានបានទេ
- 2021-01-20 03:46:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាយ២៣០លានផោន តែ Lampard ថា Chelsea មិនទាន់ប្រជែងពានបានទេ
ចន្លោះមិនឃើញ
ក្រុមតោខៀវ Chelsea បានបរាជ័យក្រោមថ្វីជើងក្រុម Leicester City ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
ក្រោយពីចប់ការប្រកួតនេះទៅ លោក Frank Lampard អ្នកចាត់ការក្រុម Chelsea បានចេញមុខមកនិយាយថាក្រុមរបស់លោកនៅស្ទើរនៅឡើយទេ មិនទាន់អាចប្រជែងពានរង្វាន់បានឡើយ។ រឿងក្ដៅកៅអីលោកក៏បានដឹងដែរ ប៉ុន្ដែសូមឯកមើលសមាសភាពកីឡាកររបស់ក្រុមសិនមុនរិះគន់។ Chelsea ទើបតែរួចផុតពិន័យ និងទិញកីឡាករថ្មីចូល ខណៈដែលកីឡាករក្នុងក្រុមមុនវិញសុទ្ធតែយុវជន។ ដូច្នេះហើយពួកគេទាំងថ្មី និងចាស់ នៅមិនទាន់លេងយល់ចិត្តគ្នាឡើយ។
សូមបញ្ជាក់ថាទីផ្សារដោះដូរកីឡាករកន្លងទៅ ក្រុម Chelsea ជាអ្នកចាយប្រាក់ច្រើនជាងគេ។ ពួកគេបានចំណាយដល់ទៅ២៣០លានផោនដើម្បីទិញកីឡាករថ្មី ទាំងខ្សែប្រយុទ្ធ បម្រើនិងការពារ។ តែជាក់ស្ដែង លទ្ធផលវិញនៅដើមរដូវកាលធ្វើបានល្អ តែក្រោយមកទៀតនេះ ហាក់ដូចជាមិនល្អតាមការចង់បាននោះទេ៕