• 2021-01-20 03:39:56
  • បាល់ទាត់

ប្រែខ្លាំង Torres ក្លាយ​ជា​បុរស​សាច់ដុំ​ធំ ខណៈ​វ័យ​ឈាន​ចូល​៣៦​ឆ្នាំ​ទៅ​ហើយ

  • 2021-01-20 03:39:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernando Torres បាន​ផ្លាស់​ប្ដូរ​រូបរាង​​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ក្លាយ​ជា​បុរស​ដែល​មាន​សាច់ដុំ​ធំ​ៗ ស្របពេល​វ័យ​បច្ចុប្បន្ន​ឈាន​ចូល​៣៦​ឆ្នាំ។

បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ទើប​​តែ​ត្រូវ​តែងតាំង​ជា​អ្នក​ចាត់​ការ​ក្នុង​​ក្រុម Atletico Madrid ឈុត B។ Torres បាន​បញ្ចប់​អាជីព​បាល់ទាត់​​ជាមួយ​ក្រុម​ក្នុង​លីគ​កំពូល​របស់​ជប៉ុន Sagan Tosu ក្នុង​ឆ្នាំ​២០១៩។

នៅ​លើ​បណ្ដាញ​​ Instagram អតីត​ខ្សែ​ប្រយុទ្ធ​របស់ Liverpool បាន​បង្ហោះ​វីដេអូ​មួយ​​នៃ​ការ​សហការ​ជាមួយ​វិបសាយ​កាស៊ីណូ​របស់​អាស៊ី​មួយ។ ក្នុង​នោះ​គេ​ឃើញ​ថា​រូប​រាង​របស់​គេ​បាន​ប្រែប្រួល​ជា​បុរស​សាច់​ដុំ ដៃ​ធំ​ៗ។ តាម​ការ​ឲ្យ​ដឹង Torres ចាប់​ផ្ដើម​​ហ្វឹកហាត់​រាងកាយ​ខ្លាំង​ពេល​ដែល​ទៅ​ចូលរួម​លេង​នៅ​ក្លឹប Sagan Tosu៕ ​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី