• 2021-01-20 01:47:34
  • បាល់ទាត់

ញាក់សាច់! ​ស្វាយ​រៀង ​ទិញ​យក​អតីត​ Huesca ​របស់​អេស្ប៉ាញ​មក​រួម​ក្រុម​

  • 2021-01-20 01:47:34
  • ចំនួនមតិ 2 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​ប្រកាស​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ Miguel Ángel Junco Martínez ​មក​រួម​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

​ខ្សែ​ប្រយុទ្ធ​ដែល​គេ​ល្បី​ឈ្មោះ​ហៅ​ក្រៅ​ថា​ ​Mika ​នេះ​ជា​មាន​បទ​ពិសោធ​ច្រើន​មែនទែន​ក្នុង​ការ​លេង​នៅ​លីគ​អឺរ៉ុប។ ​ដោយ​រូបគេ​ក៏​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Copa del Rey ​របស់​អេស្ប៉ាញ​ផង​ដែរ។ ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ម្ចាស់​អាវ​លេខ​៩​នេះ​ក៏​ជា​អតីត​កីឡាករ​របស់ SD Huesca ​ផង​ដែរ។ ​ដោយ​បច្ចុប្បន្ន​ក្លឹប​នេះ​កំពុង​លេង​នៅ​លីគ​កំពូល​អេស្ប៉ាញ​តែ​ម្ដង។

​សូម​បញ្ជាក់​ថា​នេះ​ជា​កីឡាករ​បរទេស​ចុង​ក្រោយ​របស់​ក្រុម ​ស្វាយ​រៀង​ហើយ។ ​ដោយ​រដូវ​កាល​នេះ​ឃើញ​ថា​ពួកគេ​បាន​ទិញ​យក​កីឡាករ​ឆ្នើម​ៗ​មាន​បទ​ពិសោធ​សុទ្ធ​តែ​លេង​នៅ​តំបន់​អឺរ៉ុប​តែ​ម្ដង៕

អត្ថបទ៖ វិធាវី

មតិយោបល់