• 2021-01-19 13:04:52
  • បាល់ទាត់

ក្លឹប​អេស្ប៉ាញ​មួយ ក្លាយ​ជា​ក្លឹប​ដំបូង​គេ​ ដែល​ទិញ​កីឡាករ​ប្រើ​ Bitcoin

  • 2021-01-19 13:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ​លំដាប់​ទី៣ Internacional Madrid បាន​ទិញ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​យុវជន Real Madrid B កីឡាករ David Barral កាល​ពី​ថ្ងៃទី១៦ ខែ​មករា ហើយ​ខាង​ក្លឹប​បាន​ប្រកាស​ថា កីឡាករ​រូប​នេះ​ជា​កីឡាករ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ផ្ទេរ​ដោយ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ឌីជីថល ឬ Bitcoin។

យ៉ាងណាក៏ដោយ ខាង​ក្លឹប​មិន​បាន​បង្ហាញ​ពី​តម្លៃ​ក្នុង​ការផ្ទេរ​នោះ​ទេ ដោយ​គ្រាន់​តែ​សរសេរ​ក្នុង​ការ​បង្ហោះ​ Twitter របស់​ខ្លួន​ថា ដោយ​សារ​តែ​ម្ចាស់​ឧបត្ថម្ភ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន Criptain ទើប​ធ្វើ​ឲ្យ​ការ​ផ្ទេរ​កីឡាករ​មួយ​នេះ​ដំណើរ​ការ​បាន។

បន្ទាប់​ពី​ឃើញ​ការ​ផ្ទេរ​ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល​នេះ មាន​ការ​ចោទ​ជា​សំណួរ​មួយ​ថា ថ្ងៃ​ក្រោយ​ទៅ​ការ​ដោះដូរ​កីឡាករ​ក្នុង​ពិភព​បាល់ទាត់​អាច​ប្រើ​ Bitcoin ដូច​លើក​នេះ​ឬ​អត់​ទេ។

សូម​ជម្រាប​ផង​ដែរ​ថា ក្នុង​ថ្ងៃ​ទី១៩ ខែ​មករា នេះ ១ Bitcoin មាន​តម្លៃ​ស្មើ​នឹង​ ៣៧,០០០ដុល្លារ​អាមេរិក៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់