- 2021-01-19 10:05:00
- បាល់ទាត់
កប់ណាស់! Angkor Tiger យកបានអតីតយុវជនរបស់ក្លឹបដែលលេង UCL
- 2021-01-19 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ណាស់! Angkor Tiger យកបានអតីតយុវជនរបស់ក្លឹបដែលលេង UCL
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Angkor Tiger បានប្រកាសជាផ្លូវការពីការចុះកុងត្រាយកកីឡាករ Maksim Taleyko ដែលជាអតីតយុវជនរបស់ BATE Borisov កាលឆ្នាំ២០០៨-២០០៩ ចំនួន ១ រដូវកាល សម្រាប់ការត្រៀមខ្លួនលេងលីគកំពូលកម្ពុជារដូវកាលថ្មី។
ស្ថិតក្នុងវ័យ ២៧ ឆ្នាំ Maksim មានបទពិសោធជោគជាំនៅលីគកំពូលបេឡារូសរហូតដល់ ៧ ឆ្នាំហើយក៏ជាអតីតយុវជន របស់ក្លឹប BATE Borisov ដែលគ្រប់គ្នាបានស្គាល់ក្លឹបនេះច្បាស់ក្នុងការបង្ហាញខ្លួនក្របខណ្ឌកំពូលនៅអឺរ៉ុប UEFA Champions League និង UEFA Europa League ជាដើម ។
Maksim Taleyko មានតួនាទីជាខ្សែបម្រើ ដែលទើបតែមានវ័យ ២៧ ឆ្នាំ និងមានកម្ពស់ ១,៨៣ ម៉ែត្រ។ ខាងក្រោមជាក្លឹបដែលកីឡាកររូបនេះធ្លាប់លេង៖
២០១០ - Gorodeya (លីគកំពូល បេឡារូស)
២០១១ - Shakhtyor Soligorsk (លីគកំពូល បេឡារូស)
២០១២ - Isloch Minsk Raion (លីគកំពូល បេឡារូស)
២០១៣ – Smolevichi-STI (លីគកំពូល បេឡារូស)
២០១៣-២០១៤ – Isloch Minsk Raion (លីគកំពូល)
២០១៤ – Smorgon (លីគលំដាប់ទី២ បេឡារូស)
២០១៥-២០១៧ – Krumkachy Minsk (លីគលំដាប់ទី២ បេឡារូស)
២០១៧ – Slutsk (លីគកំពូល បេឡារូស)
២០១៨ - Isloch Minsk Raion (លីគកំពូល បេឡារូស)
២០១៩ - NFK Minsk (លីគលំដាប់ទី២ បេឡារូស)
២០២០– Kaganat (លីគកំពូល កៀហ្ស៊ីស៊ីស្ថាន)
២០២០ – Smorgon (លីគលំដាប់ទី២ បេឡារូស)