- 2021-01-19 03:32:02
- បាល់ទាត់
ស្ងាត់ៗ Torres ក្លាយជាអ្នកចាត់ការក្នុងក្លឹបធំមួយបាត់
- 2021-01-19 03:32:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ Torres ក្លាយជាអ្នកចាត់ការក្នុងក្លឹបធំមួយបាត់
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធ Fernando Torres ត្រូវបានតែងតាំងធ្វើជាអ្នកចាត់ការរបស់ Atletico Madrid ឈុត B ក្រោយចូលនិវត្តន៍កាលពីឆ្នាំ២០១៩។
បុរសវ័យ៣៦ឆ្នាំដែលធ្លាប់លេងឲ្យ Liverpool និង AC Milan បានចាប់ផ្ដើមអាជីពជាអ្នកចាត់ការជាមួយក្លឹបដែលគេធ្លាប់ចំណាយពេលលេងច្រើនបំផុត។ Torres បានត្រឡប់ទៅកាន់ Atletico កាលពីខែកញ្ញាឆ្នាំមុន ដើម្បីទទួលតំណែងជាគ្រូក្នុងឈុត B ប៉ុន្តែពេលពេលនេះគេបានទទួលបានការងារធំក្នុងឈុតនេះតែម្ដង។
Torres បានចាប់ផ្ដើមជាកីឡាករអាជីពដំបូងជាមួយ Atletico ហើយក្លាយជាប្រធានក្រុមក្នុងវ័យ១៩ឆ្នាំ មុនពេលផ្លាស់ទៅ Liverpool ក្នុងឆ្នាំ២០០៧។ គេទទួលបានជោគជ័យជាខ្លាំងនៅទឹកដី Anfield រកបាន៦៥គ្រាប់ក្នុង Premier League និងជាប់ជាកីឡាករឆ្នើមក្នុងរដូវកាល២០០៧-០៨ និង២០០៨-០៩។
ក្រោយមកគេបានបន្តផ្ទេរទៅ Chelsea ក្នុងតម្លៃខ្លួន៥០លានផោនក្នុងឆ្នាំ២០១១ ប៉ុន្តែនៅទីនោះគេមិនជោគជ័យឡើយ។ បន្ទាប់មកទៀត គេបានទៅលេងនៅ AC Milan មុនពេលត្រឡប់មកកាន់ Atletico វិញ និងបញ្ចប់អាជីពជាមួយក្រុម Sagan Tosu ក្នុងលីគរបស់ជប៉ុន៕