• 2021-01-19 03:30:43
  • បាល់ទះ

ស្មាត់ចាវ វៃ១គ្រាប់ចំមុខលីប័រ៉ូអង្គរក្ស ដួលផ្កាប់មុខពីរបីត្រឡប់

  • 2021-01-19 03:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ធំរបស់ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឌី លីដារហស្សនាម «ចាវកំពង់ចាមវៃងាប់ឆ្កែ» ក្នុងជំនួបបាល់ទះមិត្តភាពកាលពីពេលថ្មីៗ បានទះប្រអប់ដៃមួយទំហឹងត្រូវមុខលីប៊័រ៉ូក្រុមបញ្ជាការដ្ឋានអង្គរក្ស ប្រាក់ សំណាង ដួលផ្កាប់មុខពីរបីត្រឡប់។

វៃដាច់បាំងមួយគ្រាប់ចំមុខលីប៊័រ៉ូគូប្រកួតនេះ អាចនិយាយបានថាជាការសហការគ្នា​យ៉ាងល្អរបស់កីឡាករ ទុយ កុសល ហៅស្មាត់ យុន ស្មាត់ ដួង សម្បត្តិ អ្នកប៉ះសេ ស៊ូ ម៉េងឃាង និងចាវកំពង់ចាម ឬជាការធ្វេសប្រហែសរបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស។

ទោះបីជាយ៉ាងណាចាវកំពង់ចាម ក៏បានលើកដៃជាសញ្ញានៃការសុំទោសផងដែរ (វិនាទី៣០)។ កីឡាករវ័យ​២៦​ឆ្នាំ​ជំនាញឆ្វេងស្ដាំ បាល់ដឺមី និងបាល់ឡុងបីម៉ែត្រ បានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសក្រឡុកឱ្យគូប្រកួតពិបាកចាប់កុក។

រូបភាពស្នងការនគរបាលរាជធានីភ្នំពេញ

ទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាកថា បើទោះការប្រកួតថ្ងៃទី១៥ ខែកមរា ឆ្នាំ២០២១កន្លងទៅ ជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសក៏ពិតមែន ប៉ុន្តែក្រុមទាំងពីរបានប្រឹងប្រែងអស់ពីសមត្ថភាព និងស្វិតស្វាញ។ ចប់ការប្រកួតក្នុងស្នងការនគរបាលរាជធានីភ្នំពេញយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣សិតទក់នឹង២សិត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់