• 2021-01-15 13:28:53
  • បាល់ទាត់

ប្រភព​ជិតស្និទ្ធ​ថា​ ថា Ozil កៀក​ណាស់​ហើយ​នឹង​ចាកចេញ​ពី Arsenal

  • 2021-01-15 13:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Emre Belozoglu នាយក​កីឡា​របស់​ក្លឹប​ Fenerbahce បាន​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ក្លឹប​លោក​កំពុង​ទាក់ទង​​ពិភាក្សា​នាំ​យក​ខ្សែ​បម្រើ​ Mesut Ozil ពី​ក្លឹប​ Arsenal ហើយ​។

លោក​ Emre បាន​និយាយ​ថា​៖" ដំណើរ​ការ​ពិភាក្សា​នេះ​កំពុង​តែ​ធ្វើ​ឡើង​ហើយ​គ្រាន់​រាង​យូរ​បន្តិច​ តែ​ Ozil បាន​ទាក់ទង​យ៉ាង​ស្និទ្ធ​ជា​មួយ​យើង​ហើយ​ "។

លោក​បាន​បន្ត​ថា​៖" ការ​ពិត​ទៅ​ក្ដី​ស្រមៃ​កាល​ពី​ក្មេង​របស់​គេ​ចង់​​មក​លេង​ក្លឹប​នេះ​ទេ​។ នេះ​ជា​លើក​ទី​១​របស់​ក្លឹប​យើង​ហើយ​ ដែល​បាន​ពិភាក្សា​ជា​មួយ​គេ​យ៉ាង​ជិតដិត​បែប​នេះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ozil ត្រូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​និយាយ​ថា​កីឡាករ​នេះចង់​ចេញ​ពី​ Arsenal ណាស់​ក្រោយ​មិន​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​សោះ​ ក្នុង​រដូវ​កាល​នេះ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់