• 2021-01-15 12:49:29
  • ព័ត៌មាន

Bruno ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ក្នុង​លីគ បំបែក​កំណត់ត្រា​ PL

  • 2021-01-15 12:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandes បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២០​ របស់​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​លីគ​កំពូល​នេះ​ផ្ទាល់​។

តាំង​ពី​មក​ឲ្យ​ក្លឹប​ខាង​លើ​កាល​ពី​ដើម​ឆ្នាំ​២០២០មក​ កីឡាករ​ខាង​លើ​បាន​ឈ្នះ​ពាន​មួយ​នេះ​លើក​ទី៤​ ហើយ​ដោយ​ឈ្នះ​លើក​ទី​១ នៅ​ខែ​កុម្ភៈ ​លើក​ទី​២ នៅ​ខែ​មិថុនា​ និង​លើក​ទី​៣ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

ការ​ឈ្នះ​ពាន​ខាង​លើ​នេះ​ គឺ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​របស់​គាំទ្រ​ អ្នក​ជំនាញ​បាល់​ទាត់​ និង​មេ​ក្រុម​ក្លឹប​នីមួយ​ៗ​ ដែល​មើល​ឃើញ​ពី​សមត្ថភាព​របស់​ Bruno ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Bruno ជា​កីឡាករ​ដំបូង​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ PL ដែល​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ ៤ដង​ក្នុង​មួយ​ឆ្នាំ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់